លោក សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួននៅមុននេះបន្តិច
រាជធានីភ្នំពេញ ៖ មុននេះបន្តិច លោក សួន សេរីរដ្ឋា ដែលជាប្រធានគណបក្សអំណាចខ្មែរត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដោយសារតែលោក
រាជធានីភ្នំពេញ ៖ មុននេះបន្តិច លោក សួន សេរីរដ្ឋា ដែលជាប្រធានគណបក្សអំណាចខ្មែរត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដោយសារតែលោក
រាជធានីភ្នំពេញ ៖ មុននេះបន្តិច លោក សួន សេរីរដ្ឋា ដែលជាប្រធានគណបក្សអំណាចខ្មែរត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដោយសារតែលោកបានបង្ហោះសារនៅព្រឹកថ្ងៃទី១២ ខែសីហានេះ វាយប្រហារ និងជេរប្រមាថដល់ទាហាន និងប្រជាជនកម្ពុជា។
សមត្ថកិច្ចបានឃាត់ខ្លួនលោក សួន សេរីរដ្ឋា ពេលកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលរាជធានីភ្នំពេញ។ ពេលនេះលោកត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការណ៍បន្ត។
លោក សួន សេរីរដ្ឋា បានសរសេរលើវេបសាយថា ៖ «បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវមែន កូនខ្មែរកងទ័ពជាតិនឹងស្លាប់យ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹកគគ្រេង» ហើយបានចែកចាយក្នុងហ្វេសប៊ុក ក៏ដូចជា គេហទំព័ររបស់លោកផងដែរ៕
ចែករំលែកព័តមាននេះ