ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុក​គ្នា​អ្នក​ស្លា.ប់​ឡើង​ដល់​49​នាក់

6 ឆ្នាំ មុន

តុល្យការ​នៃ​គ្រោះថ្នាក់​រថភ្លើង​២​បុក​គ្នា​នៅ​ខេត្ត​អា​ឡិច​សាន់​ឌ្រី អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​១១ សីហា បើ​តាម​ទូរទស្សន៍​រដ្ឋ​ថា អ្នក​ស្លា.ប់​ឡើង​ដល់​៤៩​នាក់ ។

ក្រសួងសុខាភិបាល​អេ​ហ្ស៊ី​ប​រាយការណ៍​នា​ពេល​មុន​នេះ​ថា

ប្រទេស​អេ​ហ្ស៊ី​ប ៖ តុល្យការ​នៃ​គ្រោះថ្នាក់​រថភ្លើង​២​បុក​គ្នា​នៅ​ខេត្ត​អា​ឡិច​សាន់​ឌ្រី អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​១១ សីហា បើ​តាម​ទូរទស្សន៍​រដ្ឋ​ថា អ្នក​ស្លាប់​ឡើង​ដល់​៤៩​នាក់ ។

ក្រសួងសុខាភិបាល​អេ​ហ្ស៊ី​ប​រាយការណ៍​នា​ពេល​មុន​នេះ​ថា មនុស្ស​៣៦​នាក់​ស្លាប់ ហើយ​ជាង​១២០​នាក់​រង​របួស​ក្នុង​ការ​បុក​គ្នា​រវាង​រថភ្លើង​ទាំង​២​នេះ នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ជាប់មាត់​សមុទ្រ​អា​ឡិច​សាន់​ឌ្រី ។ ក្រសួង​នេះ​វាយតម្លៃ​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ថែម ព្រោះ​មនុស្ស​ជា​ច្រើន​រង​របួសធ្ងន់ ។

រថភ្លើង​ដែល​រត់​រវាង​ទីក្រុង​គែរ និង​ទីក្រុង​អា​ឡិច​សាន់​ឌ្រី បាន​បុក​ជាមួយ​រថភ្លើង​មួយទៀត ដែល​រត់​រវាង​ទីក្រុង PORT SAID និង​ក្រុង​អា​ឡិច​សាន់​ឌ្រី ។ គ្រោះថ្នាក់​នេះ​កើត​មាននៅ​តំបន់ KOURSHID ភាគ​ខាងកើត​ទីក្រុង​អា​ឡិច​សាន់​ឌ្រី ។ អគ្គ​រដ្ឋ​អាជ្ញា​អេ​ហ្ស៊ី​ប​បាន​ចេញ​បញ្ជា​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ ដើម្បី​កំណត់​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គ្រោះថ្នាក់​ដ៏​សែន​ទារុណ​នេះ ។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល​ហ្វា​ត​តា​ហ៍ អាល់​ស៊ី​ស​ស៊ី ស្នើ​ឱ្យធ្វើ​អ្វី​គ្រប់យ៉ាង​វែកមុខ​អ្នក​ទទួលខុសត្រូវ ។

កាលពី​ឆ្នាំ​២០១៣ មនុស្ស​យ៉ាងតិច​១៩​នាក់​បាន​ត្រូវ​ស្លាប់ ដោយសារ​រថភ្លើង​មួយ​ខ្សែ​ធ្លាក់​ពី​ផ្លូវដែក​នៅ​ទីក្រុង GIZEH ហើយ​ការ​បុក​គ្នា​រវាង​រថភ្លើង​មួយ​គ្រឿង និង​រថយន្ត​បឺស​ដឹក​សិស្ស​មួយ​កាលពី​ឆ្នាំ​២០១២ នៅ​តំបន់ HAUTE-EGYPTE បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥១​នាក់ ភាគច្រើន​ជា​កុមារ ៕