ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោ​ហ្គា​ទប់ស្កាត់​ការ​ថយ​ចុះ​សុខភាព​ខួរក្បាល

6 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រេ​ស៊ី​ល​បាន​និយាយ​ថា​ខួរក្បាល​របស់​ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​ហាត់​យោ​ហ្គា​នៅ​តំបន់​ដែល​ទាក់ទង​នឹង​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ចង​ចាំ មាន​ន័យ​ថា​ការ​ហាត់​យោ​ហ្គា​អាច​ជា​វិធី​ទប់ស្កាត់​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រេ​ស៊ី​ល​បាន​និយាយ​ថា​ខួរក្បាល​របស់​ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​ហាត់​យោ​ហ្គា​នៅ​តំបន់​ដែល​ទាក់ទង​នឹង​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ចង​ចាំ មាន​ន័យ​ថា​ការ​ហាត់​យោ​ហ្គា​អាច​ជា​វិធី​ទប់ស្កាត់​ការ​ថយ​ចុះ​នៃ​ការ​យល់​ដឹង​ដែល​មានការ​ទាក់ទង​ជាមួយនឹង​កា​រវិ​វ​ឍ្ឍ​ទៅ​រក​ភាព​ចាស់ ។

នៅ​ពេល​ដែល​យើង​កាន់តែ​ចាស់ ខួរក្បាល​របស់​យើង​នឹង​ប្រែប្រួល ។ ការ​ប្រែប្រួល​នេះ​រួម​ទាំង​ការ​ប្រែប្រួល​ខួរក្បាល​ដែល​វា​ទាក់ទង​ការ​ថយ​ចុះ​នៃ​ការ​យល់​ដឹង ។

តើ​យោ​ហ្គា​ជួយ​ខួរក្បាល​បាន​យ៉ាងដូចម្តេច? លោកស្រី Elisa Kozasa នៃ​មន្ទីរពេទ្យ Israelita Albert Einstein ក្នុង​ទីក្រុង São Paulo នៃ​ប្រទេស​ប្រ​ស៊ី​ល​ពន្យល់​ថា ៖ «វា​ដូច​គ្នា​ទៅ​នឹង​សាច់ដុំ​ដែរ ខួរក្បាល​របស់​យើង​មានការ​រីក​ចម្រើន​តាម​រយៈ​ការ​ហ្វឹកហាត់ ។

ការ​ហាត់​យោ​ហ្គា​ដូចនឹង​ការ​អនុវត្ត ផ្សេង​ៗ​ដែរ វា​មាន​សមាសធាតុ​ដែល​អាច​ជួយ​ខួរក្បាល​ទាក់ទង​នឹង​សមត្ថភាព​នៃ​ការ​យល់ និង​ការ​ប្រុង​ប្រយ័ត្ន » ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​យោ​ហ្គា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ជាង​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ដទៃ​ទៀត ហើយ​អ្នក​ហាត់​យោ​ហ្គា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​គេ​មាន​ភាព​ប្រសើ​ឡើង​ចំពោះ​ការ​យល់​ដឹង ការ​យកចិត្តទុកដាក់ និង​ការ​ចង​ចាំ ។ មនុស្ស​វ័យ​ចំណាស់​ដែល​មានការ​ប៉ះពាល់​ផ្នែក​ខួរក្បាល​តិចតួច​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​ផង​ដែរ​បន្ទាប់​ពី​បាន​ហាត់​យោ​ហ្គា​រយៈពេល​ខ្លី ។

ការ​ស្រាវជ្រាវ ថ្មី​ៗ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​យោ​ហ្គា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ។ ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​ត្តប​ត្រ The Journal of Alternative and Complementary Medicine  បាន​រក​ឃើញ​ថា​ការ​ហាត់​យោ​ហ្គា​រួម​ផ្សំ​ជាមួយនឹង​ការ​ណែនាំ​អំពី​ការ​ដកដង្ហើម វែង​ៗ​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​របស់​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត ។

យោង​តាម​ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ Johns Hopkins បានឱ្យ​ដឹង​ថា​យោ​ហ្គា​ក៏​ជា​វិធី​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់ ។ ក្រុម​អ្នក​ស្ម័គ្រចិត្ត​៧៥​នាក់​ដែល​មាន​ទម្រង់​នៃ​ជំងឺ​រលាក​សន្លាក់​ទូទៅ​ទាំង​២ គឺ​ជំងឺ​រលាក​ឆ្អឹងសន្លាក់​ជង្គង់ និង​ជំងឺ​រលាក​សន្លាក់​ម្រាមដៃ​បាន​ចូលរួម​ក្នុង​ក្រុម​មិន​ហាត់​យោ​ហ្គា និង​ក្រុម​ដែល​ហាត់​យោ​ហ្គា​២​ដង​ប្រចាំ​ស​ប្តា​ហ៍​បូក​រួម​ទាំង​ការ​ហាត់​១​ដង​ក្នុង​១​ស​ប្តា​ហ៍​នៅ​ឯ​ផ្ទះ ។

បន្ទាប់​ពី​រយៈពេល​៨​ស​ប្តា​ហ៍ អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​យោ​ហ្គា ការ​ឈឺចាប់​របស់​ពួក​គេ និង​សមត្ថភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន​ប្រសើរ​ឡើង​២០% បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បាន​ហាត់ ៕