ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១០-​ទន្សាយ​សែន​ចេះ​លោត​ឡើង​លើ​ខ្នង​ចៀម​គេច​ពី​ទឹកជំនន់
ទន្សាយ​តូច​មួយ​ក្បាល​គេច​ពី​ទឹកជំនន់​ដោយ​លោត​ទុំ​លើ​ខ្នង​ចៀម​នៅ​ប្រទេស​នូ​វ៉ែល​សេ​ឡង់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ កក្កដា ២០១៧ ។

១-​អនាគត​នឹង​មាន​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សំឡេង
អង្គការ​NASA​បញ្ជាក់​ថា​ទៅ​ថ្ងៃ​អនាគត​នឹង​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​បាន​ឆាប់​ដោយ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង និង​មាន​សុវត្ថិភាព ។

២-​ទឹកកក​រលាយ​អាច​ប៉ះពាល់​ដល់​ក្រុង​ធំ​ៗ​នៅ​លើ​លោក
ក្រុម​អ្នក​វិទ្យា​សា ស្ត្រ​បារម្ភ​ពី​ស្ថានភាព​ទឹកកក​រលាយ​នៅ​តំបន់​ហ្គ្រី​ន​លែ​ន អាច​បង្ក​ឱ្យ​មាន​ទឹកជំនន់ កម្រិត​ទឹក​ឡើង​ខ្ពស់​ក្នុង​ដំណាច់​សតវត្ស​នេះ ធ្វើ​ឱ្យ​ទីក្រុង​នានា​លិចលង់ ពិសេស​មាន​ក្រុង​ម៉ៃ​អា​មី សហរដ្ឋអាមេរិក ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស និង​ក្រុង​សៀង​ហៃ ប្រទេស​ចិន ។

៣-​ការ​លិចលង់​នៅ​ឥណ្ឌា​អ្នក​ស្លាប់​កើន​ជាង​១២០​នាក់
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ជាង​១២០​នាក់ កើតឡើង​ដោយសារ​ការ​លិចលង់ និង​បាក់​ដី​នៅ​ភាគ​ខាងត្បូង ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៦ កក្កដា ២០១៧ ។

៤-​ភ្លៀង​ជន់​លិច​នៅ​ខេត្ត​បុរី​រ៉ាំ​ប្រទេស​ថៃ
ព្យុះ​នៅ​ថៃ​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ជា​ច្រើន​ក្នុង​ខេត្ត​បុរី​រាំ​ុ​ធ្វើ​ឱ្យ​ផ្ទះ និង​សាលា​ជា​ច្រើន​ជន់​លិច ហើយ​ផ្លូវ​ជា​ច្រើន​ពិបាកធ្វើ​ចរាចរណ៍ ។

៥-​អាកាសយានិក​ទាស់​សំដី​ជាមួយ​នារី​បម្រើ​លើ​យន្តហោះ​បង្ក​ឱ្យជើង​ហោះហើរ​យឺត​២​ម៉ោង
ក្រុមហ៊ុន​អាកាសចរណ៍​«Delta Airlines »​បាន​សុំ​ទោស​អ្នកដំណើរ​កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៧​ក្រោយ​ពី​អាកាសយានិក​ឈ្លោះ​ទាស់ទែង​ជាមួយ​នារី​បម្រើ​លើ​យន្តហោះ​ធ្វើ​ឱ្យ​មានការ​យឺតយ៉ាវ​ជាង​២​ម៉ោង ។

៦-​ទូរទស្សន៍​ចាស់​ៗ​បោះចោល
 បច្ចុប្បន្ន​បច្ចេកវិទ្យា​បាន​កើន​ខ្ពស់​ក្រុមហ៊ុន​នានា​ផលិត​ទូរទស្សន៍​ទំនើប​តម្រូវ​ឱ្យ​ទូរទស្សន៍​ស៊េរី ចាស់​ៗ​ត្រូវ​ពលរដ្ឋ​គរ​ទុក​ចោល និង​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ប្រទេស​ជប៉ុន ។

៧-​សាច់​ដុះ​នៅ​គុម្ពត្រចៀក​ទម្ងន់​១៨​គីឡូក្រាម
បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ដុះ​សាច់​នៅ​គុម្ពត្រចៀក​ប្រហែល​១២​ឆ្នាំ​មុន កើតឡើង​ដោយសារ​មុត​ឡា​ម​កោរ​ពុកមាត់​បង្ក​ឱ្យ​កើត​ដំបៅ និង​ដុះ​សាច់​ជាង​១៨​គីឡូក្រាម បច្ចុប្បន្ន​បាន​វះកាត់ ។

៨-​លួច​បំផ្លាញ​វី​យូ​៉​ឡុ​ង​ចំនួន​៥៤​មាន​តម្លៃ​១​លាន​យ៉េន
ស្ត្រី​ជប៉ុន​អាយុ​៣៤​ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្រោយ​ពី​ទទួល​ការ​ចោទប្រកាន់​ថា លួច​ចូល​ផ្ទះ​អតីត​ប្តី​អាយុ​៦២​ឆ្នាំ រួច​បំផ្លាញ​វី​យូ​៉​ឡុ​ង​ចំនួន​៥៤ មាន​តម្លៃ​សរុប​១​លាន​យ៉េន​ជប៉ុន ។

៩-​យក​ពស់វែក​ដាក់​ក្នុង​កំប៉ុង​លួច​ឆ្លង​ដែន
បុរស​អា​មេ​រិ​ក​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​រូបគេ​ព្យាយាម​លួច​នាំ​ចូល​ពស់វែក​ទាំង​រស់​ចំនួន​៣​ក្បាល ដោយ​លាក់​ទុក​ក្នុង​កំប៉ុង​ពី​ប្រទេស​បារាំង ។

១០-​ទន្សាយ​សែន​ចេះ​លោត​ឡើង​លើ​ខ្នង​ចៀម​គេច​ពី​ទឹកជំនន់
 ទន្សាយ​តូច​មួយ​ក្បាល​គេច​ពី​ទឹកជំនន់​ដោយ​លោត​ទុំ​លើ​ខ្នង​ចៀម​នៅ​ប្រទេស​នូ​វ៉ែល​សេ​ឡង់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ កក្កដា ២០១៧ ៕