ឃើញនាងតូចចូលបន្ទប់ទឹក ស្រាប់តែបើកទ្វារចូលទៅ…
ខេត្តឧត្តរមានជ័យ ៖ អាណាព្យាបាលក្មេងស្រីរងគ្រោះបានប្តឹងប៉ូលិសដោយចោទប្រកាន់លើបុរសម្នាក់កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ហេតុការណ៍នេះបានកើតឡើង
ខេត្តឧត្តរមានជ័យ ៖ អាណាព្យាបាលក្មេងស្រីរងគ្រោះបានប្តឹងប៉ូលិសដោយចោទប្រកាន់លើបុរសម្នាក់កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ហេតុការណ៍នេះបានកើតឡើង
ខេត្តឧត្តរមានជ័យ ៖ អាណាព្យាបាលក្មេងស្រីរងគ្រោះបានប្តឹងប៉ូលិសដោយចោទប្រកាន់លើបុរសម្នាក់ពីបទប៉ុនប៉ងរំលោភ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ហេតុការណ៍នេះបានកើតឡើងនៅនឹងផ្ទះក្មេងស្រីរងគ្រោះក្នុងខេត្តឧត្តរមានជ័យ។
ក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ នុន យិក ភេទប្រុស អាយុ45ឆ្នាំ ទីលំនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ មុខរបរធ្វើស្រែ។
ប៉ូលិសស្រុកបានឱ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ចំណែកឪពុកម្តាយកំពុងជាប់រវល់ធ្វើការងារនៅក្នុងផ្ទះ ដោយមិនបានចាប់អារម្មណ៍នឹងកូនទេ ហើយជនសង្ស័យឃើញឱកាសល្អក៏ឆ្លៀតចូលទៅក្នុងបន្ទប់ទឹកចាប់ក្មេងស្រីរងគ្រោះសម្រាតសម្លៀកបំពាក់អស់ រួចស្ទាបអង្អែលប្រដាប់ភេទ ប៉ុន្តែបានអ្នកភូមិប្រទះឃើញទាន់ ក៏ទៅប្រាប់ឪពុងម្តាយក្មេងស្រីរងគ្រោះតែម្តង។
ប៉ូលិសដដែលបន្តទៀតថា ក្រោយពីកើតហេតុអាណាព្យាបាលក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងជនសង្ស័យនៅអធិការស្រុកពីបទប៉ុនប៉ងចាប់រំលោភ ។ យោងទៅលើពាក្យបណ្តឹងកម្លាំងប៉ូលិសបានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយនាំខ្លួនមកអធិការស្រុកធ្វើការសាកសួចម្លើយតែម្តង ។
យោងតាមការឆ្លើយបំភ្លឺជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទមែន ក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ