គន្លឹះនៃការទិញ-លក់លំនៅឋានឱ្យឆាប់រហ័ស
ការទិញឬលក់លំនៅឋាន មិនត្រូវធ្វើឡើងដោយបង្ខំ ឬប្រញាប់ពេកទេ គឺត្រូវការពេលវេលា ការកែលម្អ ការអត់ធ្មត់ និងព្យាយាមជាដើម ទើបទទួលបានជោគជ័យ ។
អ្នកទិញលំនៅឋានមួយចំនួន ព្រោះតែមិនបាន
ការទិញឬលក់លំនៅឋាន មិនត្រូវធ្វើឡើងដោយបង្ខំ ឬប្រញាប់ពេកទេ គឺត្រូវការពេលវេលា ការកែលម្អ ការអត់ធ្មត់ និងព្យាយាមជាដើម ទើបទទួលបានជោគជ័យ ។
អ្នកទិញលំនៅឋានមួយចំនួន ព្រោះតែមិនបាន
ការទិញឬលក់លំនៅឋាន មិនត្រូវធ្វើឡើងដោយបង្ខំ ឬប្រញាប់ពេកទេ គឺត្រូវការពេលវេលា ការកែលម្អ ការអត់ធ្មត់ និងព្យាយាមជាដើម ទើបទទួលបានជោគជ័យ ។
អ្នកទិញលំនៅឋានមួយចំនួន ព្រោះតែមិនបានសិក្សាច្បាស់លាស់ នៅពេលទិញហើយ ក៏មានការអាក់អន់ស្រពន់ចិត្ត ដោយសារកត្តាផ្សេងៗដូចជាទីតាំងភូមិសាស្ត្រ គុណភាពសំណង់ បរិស្ថានជុំវិញ ជាដើម ។ ចំណែកអ្នកលក់វិញ ដោយសារតែខ្វះការអត់ធ្មត់ ឬមិនបានសិក្សាពីតម្លៃលើទីផ្សារ នៅពេលលក់ហើយ ទើបតូចចិត្តខ្លួនឯង ឬស្ដាយក្រោយក៏ថាបាន ។
តាមឯកសារស្រាវជ្រាវមួយបានបង្ហាញពីគន្លឹះខ្លះៗដើម្បីឈានទៅរកការទិញ-លក់លំនៅឋានឲ្យសម្រេចដូចបំណងប្រាថ្នា ដោយបានប្រាប់ពីចំណុចសំខាន់ៗដូចខាងក្រោម ៖
ចំពោះអ្នកចង់លក់លំនៅឋានឲ្យបានឆាប់ ៖
– ការតុបតែង ៖ ការតុបតែងលំនៅឋានឱ្យស្អាត ដោយលាបពណ៌ថ្មី និងជួសជុលផ្នែកខ្លះ គឺជាចំណុចទាក់ទាញមួយពីអ្នកទិញ ហើយការតុបតែងនេះត្រូវតែធ្វើឡើងនៅមុនពេលប្រកាសលក់ ។
-ប៉ាន់ស្មានតម្លៃ ៖ នៅពេលកែលម្អឱ្យក្លាយជាទីចាប់អារម្មណ៍របស់អ្នកដទៃហើយនោះ ជំហានបន្ទាប់ គឺត្រូវកំណត់តម្លៃឱ្យសមស្រប ដោយអាចជួលអ្នកអាជីពមកជួយដាក់តម្លៃឱ្យស្របនឹងទីផ្សារបច្ចុប្បន្ន ហើយអាចយកតាមតម្លៃនោះ ។
-ជំរុញការលក់ ៖ ការផ្សព្វផ្សាយតាមវិធីផ្សេងៗក៏ជាកត្ដាជំរុញការលក់លំនៅឋានផងដែរ ។ ការផ្សព្វផ្សាយពីការលក់លំនៅឋានតាមសារព័ត៌មាន វិធីដែលមានប្រសិទ្ធភាពមួយ គឺជ្រើសរើសការផ្សព្វផ្សាយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងឱ្យអ្នកទិញចូលមើលលំនៅឋាន។ វិធីសាស្ត្រមួយទៀតដែលមានប្រសិទ្ធភាព គឺត្រូវសរសេរពីចំណុចទាក់ទាញផ្សេងៗនៃលំនៅឋាន បន្ទាប់មកចែកឱ្យអតិថិជនទាំងអស់អាន ។
វិធីសាស្ត្រទាំងអស់ខាងលើនេះ គឺអ្នកលក់អាចធ្វើដោយខ្លួនឯងបាន ។ ក្រៅពីជួយជំរុញឱ្យការលក់លំនៅឋានបានលឿនហើយ គឺមិនចាំបាច់ចំណាយប្រាក់ឱ្យអ្នកជួយលក់ទៀតផង និងអាចទទួលប្រាក់បានគ្រប់ចំនួនទាំងមូលតែម្ដង ។
ចំពោះអ្នកចង់ទិញលំនៅឋានឲ្យដូចបំណង
-សិក្សាលើទីតាំង ៖ អ្នកទិញលំនៅឋានសម្រាប់ស្នាក់នៅ គួរតែសិក្សា និងពិចារណាឱ្យបានលម្អិតអំពីទីតាំងជាមុនសិន ដោយផ្តោតទៅលើព័ត៌មានឱ្យបានច្រើនបំផុតដូចជា បរិយាកាសទូទៅ មនុស្សរស់នៅក្នុងទីតាំងនោះ ភាពងាយ ស្រួលក្នុងការធ្វើដំណើរ និងសេវាសាធារណដូចជាសាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម ។
-ប្រៀបធៀបព័ត៌មាន ៖ នៅពេលបានសិក្សាលម្អិត និងទទួលបានព័ត៌មានពីទីតាំងហើយ យើងអាចយកព័ត៌មានទាំងនោះទៅប្រៀបធៀបគ្នាដើម្បីពិចារណាថា ទីតាំងណាមួយដែលទាក់ទាញការចាប់អារម្មណ៍ច្រើនជាង ដោយវិនិច្ឆ័យពីតម្រូវការ គោលដៅ និងចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់ គឺជារឿងសំខាន់ ។
-វិភាគមុនសម្រេចចិត្តទិញ ៖ នៅពេលទទួលបានព័ត៌មានផ្សេងៗពីការប្រៀបធៀបទីតាំងនៃលំនៅឋាន និងដីហើយនោះ អ្នកត្រូវតែពិនិត្យមើលព័ត៌មាន ហើយវិភាគឱ្យបានគ្រប់ចំណុចទាំងអស់ជាថ្មីឡើងវិញ ដូចជា គិតទៅលើទីតាំងដោយខ្លួនឯង ទាក់ទងនឹងបរិយាកាសរស់នៅ និងកត្តាអំណោយផលផ្សេងៗ ។ គិតអំពីភាពងាយស្រួលនៃការធ្វើដំណើរទៅកាន់លំនៅឋាននោះ ជាធម្មតា ទីតាំងដែលនៅឆ្ងាយ គឺគ្មានភាពងាយស្រួលក្នុងការធ្វើដំណើរឡើយ ហើយក៏មានផលប៉ះពាល់ច្រើនផងដែរដូចជា ចំណាយលើថ្លៃធ្វើដំណើរ ខាតបង់ពេលវេលា និងភាពងាយស្រួលក្នុងការធ្វើកិច្ចការផ្សេងៗ ។
កត្ដាចាំបាច់នៃការទិញ-លក់លំនៅឋាន
ការទិញ-លក់លនៅឋានគួរតែគិតឲ្យបានដិតដល់ពីបញ្ហាមួយចំនួន មិនថាអ្នកទិញ ឬអ្នកលក់ទេ ហើយចំណុចដែលពិសេសនោះគឺ ៖
-ប្រភពប្រាក់ ៖ ប្រាក់ គឺចាំបាច់ណាស់ក្នុងការទិញ-លក់លំនៅឋាន ពីព្រោះការទិញ-លក់លំនៅឋានភាគច្រើន ពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុក្នុងការជួយផ្តល់កម្ចី ។ ការស្វែងរកប្រភពប្រាក់ ឬស្ថាប័នហិរញ្ញវត្ថុសម្រាប់ផ្តល់កម្ចីទិញលំនៅឋាន គឺជាវិធីសាស្ត្រមួយអាចជួយឱ្យការទិញ-លក់លំនៅឋានបានឆាប់ និងទទួលជោគជ័យ ។
-ពិគ្រោះយោបល់ពីអ្នកច្បាប់ ៖ ដើម្បីជួយឱ្យការទិញ-លក់អាចប្រព្រឹត្តទៅបានល្អ គឺគួររកអ្នកចេះច្បាប់មកជួយផ្តល់យោបល់ជានិច្ច ពីព្រោះក្រៅពីអាចជួយកាត់បន្ថយហានិភ័យហើយនោះ ថែមទាំងធ្វើឱ្យការទិញ-លក់លំនៅឋានមានការជឿជាក់ពីអ្នកដទៃផងដែរ ។
-ត្រៀមជាស្រេចនូវកិច្ចសន្យាទិញ-លក់ ៖ កិច្ចសន្យាទិញ-លក់ គឺជាឯកសារសំខាន់មួយ។ គ្រប់ពេលដែលមានគម្រោងទិញ-លក់លំនៅឋាន គឺត្រូវតែត្រៀមទុកជានិច្ចនូវកិច្ចសន្យា និងលិខិតឯកសារផ្សេងៗដែលចាំបាច់ ហើយនៅពេលមានការចាំបាច់ត្រូវធ្វើកិច្ចសន្យា គឺយើងអាចយកមកប្រើបានភ្លាមៗតែម្តង ៕
ចែករំលែកព័តមាននេះ