ឆ្នេរសមុទ្រកំពុងទាក់ទាញវិនិយោគិន
អចលនទ្រព្យបែបរីសតតាមឆ្នេរសមុទ្រនៅទីក្រុងដាណាង (Da Nang) កំពុងក្លាយជាចំណុចក្តៅគគុកសម្រាប់វិនិយោគិនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ នេះបើតាម
អចលនទ្រព្យបែបរីសតតាមឆ្នេរសមុទ្រនៅទីក្រុងដាណាង (Da Nang) កំពុងក្លាយជាចំណុចក្តៅគគុកសម្រាប់វិនិយោគិនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ នេះបើតាម
ប្រទេសវៀតណាម ៖ អចលនទ្រព្យបែបរីសតតាមឆ្នេរសមុទ្រនៅទីក្រុងដាណាង (Da Nang) កំពុងក្លាយជាចំណុចក្តៅគគុកសម្រាប់វិនិយោគិនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ នេះបើតាមក្រុមហ៊ុនសេវាអចលនទ្រព្យ CBRE Vietnam បានឲ្យដឹងកាលពីថ្ងៃទី៩ សីហា ។
ផ្នែកសណ្ឋាគារ និងខុនដូកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែគេរំពឹងទុកប្រាក់ចំណេញពីការជួលនាពេលអនាគត ។
ចាប់តាំងពីដើមឆ្នាំនេះ អាផាតមិន ដែលមានតម្លៃខ្ពស់ខ្លាំងចំនួន២៥០របស់ Coco Ocean Resort & Spa ជាផ្នែកមួយនៃរីសតចម្រុះ Cocobay បានបង្កើនការផ្គត់ផ្គង់សរុបរហូតដល់៦.៧០០បន្ទប់ ។ គេរំពឹងថា ក្នុងរយៈពេល២ខែចុងក្រោយឆ្នាំនេះ បន្ទប់ប្រហែល១.៣៥០ពីគម្រោងចំនួន៥ នឹងដាក់លក់ ។ ក្នុងរយៈពេល២ឆ្នាំខាងមុខ ការផ្គត់ផ្គង់ថ្មីសរុបនឹងស្មើ៩ពាន់បន្ទប់ ។
ទន្ទឹមនឹងនេះ វីឡាជាច្រើន ក៏ត្រូវបានលក់តិចជាងខុនដូផងដែរ ដោយសារតែការផ្គត់ផ្គង់មានចំនួនកំណត់ ។
លោកស្រី Duong Thuy Dung ប្រធានក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារ CBRE Vietnam បាននិយាយថា រលកនៃការវិនិយោគលើអចលនទ្រព្យបានឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទេសចរ មុននិងក្រោយព្រឹត្តិការណ៍ APEC 2017 ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang ។
លោកស្រីបន្ថែមថា ប្រាក់ចំណេញពីគម្រោងវីឡា និងខុនដូនៅទីតាំងដែលមានទេសភាពនៅទីក្រុង Da Nang, Nha Trang និង Phu Quoc (កោះត្រល់) មានតម្លៃខ្ពស់ជាងទីក្រុងហាណូយ និងហូជីមិញ ។ លោកស្រីថា គម្រោងជាច្រើនផ្តល់ប្រាក់ចំណេញប្រចាំឆ្នាំ ពី៨ទៅ១០%សម្រាប់រយៈពេល៥ទៅ១០ឆ្នាំ ។
យោងតាមក្រុមហ៊ុន CBRE Vietnam សណ្ឋាគារលំដាប់ផ្កាយ៤ ដែលបានបើកនាពេលថ្មីៗនេះនៅទីក្រុង Da Nang ជាពិសេស នៅតាមបណ្តោយផ្លូវ Vo Nguyen Giap កំពុងបង្កើតគំនូរអគារខ្ពស់ថ្មីៗសម្រាប់ទីក្រុងនេះ ។
នៅឆ្នាំនេះ ទីផ្សារក្នុងស្រុក ក៏នឹងស្វាគមន៍ផងដែរនូវសំណង់អគារថ្មីៗ ដោយក្រុមហ៊ុនសណ្ឋាគារបរទេសដូចជា Sheraton, Four Points, Sheraton, Hilton និង JW Mariott ដែលធ្វើឱ្យទីក្រុង Da Nang ក្លាយជាទីតាំងកំពូលនៅក្នុងប្រទេសវៀតណាម ទាក់ទងនឹងការទាក់ទាញអ្នកផ្តល់សេវាកម្មបដិសណ្ឋារកិច្ចបរទេស ៕
ចែករំលែកព័តមាននេះ