ជាតិ » សន្ដិសុខ​សង្គម

បាន​2​ដង​ញ៉ាម លើក​ទី​3​អត់​ដឹង​គេ​ដាក់​ទូរស័ព្ទ​ថត​ទុក

ដោយ ៖ យឹម ឈឿន   

ថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៩:៥៣   (13-08-2017 09:53)

រាជធានី​ភ្នំពេញ ៖ ឆ្កឹះ​បន្ទប់​ជួល​គេ​២​ដង​លួច​បាន​អាវ​ចំនួន​១១​ហើយ​មិន​អស់ចិត្ត​ទៅ​ឆ្កឹះ​ម្ដងទៀត​ត្រូវ​បាន​ម្ចាស់​បន្ទប់​ដាក់​កាំ​មេ​រ៉ា​តាម​ទូរស័ព្ទ​ក៏​បានឃើញ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២ សីហា នៅ​ចំណុច​បន្ទប់​ជួល​លេខ​៥២០ ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ឈួ​ន ឈេ​ល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ យ៉​ន់ សា​រ៉ា​ន់ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​សម្ដី​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ចេញ​មក​ពី​ធ្វើការ​វិញ​ហើយ​បាន​ចាក់សោ​បន្ទប់ ស្រាប់តែ​ឃើញ​មាន​បាត់​អាវ​ពេល​នោះ​ក៏​ចាប់ផ្ដើម​មានការ​សង្ស័យ​ក៏​បាន​ចាក់សោ​បន្ទប់​វិញ ហើយ​បាន​បើក​កាមេរ៉ា​ទូរស័ព្ទ​ទុក​ថត​រួច​ក៏​ដើរ​ចេញពី​បន្ទប់​ធ្វើ​ដូច​មិនដឹង​អី ។ បាន​មួយសន្ទុះ​មក​ក្រោយមក​គេ​ក៏​បាន​ទៅ​ឆែក​មើល​ទូរស័ព្ទ​ដៃ​វិញ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​បាន​យក​ដែក​លួស​មក​ឆ្កឹះ​សោ​បន្ទប់​របស់​គេ ពេល​ដែល​ឃើញ​ដូច្នេះ​រូបគេ​បាន​ទៅ​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​ឆែកឆេរ​បន្ទប់​ជួល​របស់​ជនសង្ស័យ ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ឆែកឆេរ​បន្ទប់​របស់​ជនសង្ស័យ​ក៏​បានឃើញ​អាវ​របស់​ជន​រង​គ្រោះ​ចំនួន​១១​អាវ រួច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ។ 

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​បាន​ឆ្កឹះ​សោរ​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​២​លើក​រួច​មក​ហើយ លួច​យក​អាវ​ពី​ជន​រង​គ្រោះ​បាន​ចំនួន​តែ​១១​អាវ​ទេ​មិន​មាន​លុយកាក់​ទេ ។ នៅ​លើក​ទី​៣​នេះ​រូបគេ​នឹក​ស្មានថា ជន​រង​គ្រោះ​បើក​លុយ​ហើយ​យក​មក​ទុក​នៅ​ក្នុង​បន្ទប់​ហើយ​ទៅ​ដើរ​លេង មិនដឹង​ជន​រង​គ្រោះ​លួច​ដាក់​ទូរស័ព្ទ​ថត​គេអ​ញ្ចឹ​ង​សោះ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​អធិកា​ដ្ឋា​ន​នគរបាលខ​ណ្ខ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់កា​តាម​ផ្លូវច្បាប់ ៕