ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​កែបម៉ូតូ​ក៏​មាន ជាប់​ខ្លួន​ក៏​មានអត់​មាន​ញញើត​សមត្ថកិច្ច​បន្តិច​សោះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ឲ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ឲ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ចេញ​នូវ​វិធានការ​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​ក្នុង​ការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ធ្វើ​យ៉ាងណា​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ។ ជា​លទ្ធផល​ថ្ងៃ​ទី​១២ សីហា កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១១​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​១១​នាក់ ស្រី​២​នាក់​នេះ គឺ​មានមុខ​សញ្ញា​ចែកចាយ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ឆេ​ក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កូន​ថង់​តូច​នៅ​ក្រោម​កែបម៉ូតូ និង​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម​លាក់​ទុក​នឹង​ខ្លួន ។ បន្ទាប់​ពី​កម្លាំង​នគរបាល​ចរាចរណ៍​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន ហើយ​នោះ ក៏​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង​ទៅ​មន្ត្រី​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​មក​បាន​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​មុខសញ្ញា​ចែកចាយ​ម្នាក់​ទៀត​ឈ្មោះ យុ​ត សុបិន ហៅ​ចិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​សឹ​ង្ហ ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ រៀន​ធ្វើ​ជាង​ម៉ូតូ និង​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ប្រុស​ស្រី​ចំនួន​៨​នាក់​ទៀត រួម​ទាំង​វត្ថុ​តាង​សម្ភារ​មួយ​ចំនួន ។

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ទៀត​ថា មុខសញ្ញា​ជួញដូរ​ចំនួន​៣​នាក់ និង​អ្នក​ប្រើប្រាស់ ចំនួន​៨​នាក់ ស្រី​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ថ្ងៃនេះ​ដែរ ៕