ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន​ពិការ​ម្នាក់ លង់ទឹក​ក្នុង​ធុង​ស្លា.ប់អាណោចអាធ័ម

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ពិការ​ម្នាក់ បាន​លង់ទឹក​ក្នុង​ធុង​ស្លា.ប់​មួយ​យប់​ទល់​ភ្លឺ ទើប​មានការ​ភ្ញាក់ផ្អើល ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​0៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្សារ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ខណៈ​ឪពុក​ម្តាយ ចុះ​ទៅ​ដងទឹក​ប្រទះ​ឃើញ​កូន ។

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ពិការ​ម្នាក់ បាន​លង់ទឹក​ក្នុង​ធុង​ស្លាប់​មួយ​យប់​ទល់​ភ្លឺ ទើប​មានការ​ភ្ញាក់ផ្អើល ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​0៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្សារ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ខណៈ​ឪពុក​ម្តាយ ចុះ​ទៅ​ដងទឹក​ប្រទះ​ឃើញ​កូន ។

បុរស​ជា​ឪពុក​ឈ្មោះ ងិ​ន ផល្លា និង​ម្តាយ​ឈ្មោះ ភី មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា ៖ កូនប្រុស​របស់​គាត់​ឈ្មោះ ផៃ បញ្ញា អាយុ​២៤​ឆ្នាំ ហើយ​កូនប្រុស​របស់​គាត់​នេះ មាន​ជម្ងឺ​ស្គន់ និង​ពិការ (​ទន់​ជើង​) តាំង​តែ​ពី​កំណើត ។

នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​នាំ​ប្តី​របស់​គាត់ មក​ពិនិត្យ​ជម្ងឺ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង និង​សម្រាក​នៅ​ទីនោះ​មួយ​យប់ ដោយ​ទុក​ឲ្យ​កូនប្រុស​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ម៉ោង​ប្រហែល​០៩​ព្រឹក ពួក​គាត់​បាន​ត្រលប់​មក​វិញ ពេល​មក​ដល់​ផ្ទះ ក៏​បានឃើញ​កូនប្រុស​របស់​ពួក​គាត់​ដាំ​ក្បាល​ចូល​ក្នុង​ធុង ដែល​មានទឹក​ឈ្លក់​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​ថា​ស្លាប់​ពី​ពេល​ណា​មក​នោះ​ទេ បន្ទាប់​មក​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ពិនិត្យ​សាកសព ។

តាម​ការ​ចុះ​ធ្វើ​កោសល្យ​វ​ច្ឆ័​យ​របស់​សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា ៖ ជន​រង​គ្រោះ​អាច​ពេល​ទៅ​ឱន​ដងទឹក​ក្នុង​ធុង បាន​ផុត​ជើង ដាំ​ក្បាល​ចូល​ក្នុង​ធុង​ឈ្លក់ទឹក​រហូត​ដល់​ស្លាប់ គ្មាន​អ្នកដឹង រហូត​មួយ​យប់​ទល់​ភ្លឺ លុះ​ព្រឹក​ឡើង​ទើប​ភ្ញាក់ផ្អើល ៕