កម្ពុជាប្រារព្ធខួប៥០ឆ្នាំការបង្កើតសមាគមនអាស៊ាន
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ សីហា
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ សីហា
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ សីហា នេះបានរៀបចំប្រារព្ធខួប៥០ឆ្នាំនៃការបង្កើតសមាជិកអាស៊ាននៅទីស្តីការក្រសួងដោយមានការចូលរួមពីទូតនានានៃបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិប្រមាណជិត១០០នាក់ ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថា ការទទួលខុសត្រូវសម្រាប់សន្តិភាពស្ថិរភាព និងវិបុលភាពផ្អែកលើគោលការណ៍នៃការគោរពឯករាជ្យអធិបតេយ្យភាពមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត និងការព្យាបាលដោយស្មើ ភាពគ្នាដោយគ្មានការដាក់ពន្ធ ។
លោកបានបញ្ជាក់ប្រាប់អ្នកចូលរួមថា ការបង្កើតសហគមន៍អាស៊ាននៅចុងឆ្នាំ២០១៥ និងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ រួមជាមួយឯកសារគ្រិះរបស់សហគមន៍ទាំងបី គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានដំណាក់កាលទី៣ និងផែនការមេនៃការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ នឹងនាំអាស៊ានឆ្ពោះទៅកាន់សមាហរណកម្មស៊ីជម្រៅថែមទៀត ព្រមទាំងពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជម្រុញដំណើរការសហគមន៍ ។ លោកបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមានជំនឿជាក់ យ៉ាងមុតមាំថា ជាមួយកិច្ចប្រឹងប្រែងរបស់យើង និងការគាំទ្រពីមិត្ត និងដៃគូនានារបស់យើងដំណើរនាពេលអនាគតរួមគ្នានឹងសម្រេចបាននូវសន្តិភាព និងវិបុលភាពដែលមនុស្សគ្រប់រួបទទួលបាន ៕
ចែករំលែកព័តមាននេះ