ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​០៨​នាក់​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៥៦៨

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៥៦៨ បាន​ចេញ​ល្បាត​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ក្នុងភូមិ​សាស្ត្រ​ក្រុង​រហូត​ដល់​ម៉ោង​២​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១១ សីហា ត្រង់​ចំណុច​ផ្លូវ​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៨​នាក់​បញ្ជូន​កាន់​កាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ ។

លោក​វរសេនីយ៍ត្រី ស្រៀ​ន ចាន់​តារា មេបញ្ជាការ​រង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៨​នាក់​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង និង​សម្ភារ​រួម​មាន ម៉ូតូ​ចំនួន​០៦​គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​០៩​គ្រឿង​, ចិញ្ចៀន​លោហៈធាតុ​ពណ៌​លឿង​ចំនួន​០៣​វង់​, នាឡិកាដៃ​ចំនួន​០២​គ្រឿង​, ប្រាក់​ថៃ​ចំនួន​៤.១០០​បាត​, ប្រាក់​ខ្មែរ​ចំនួន​៣១.៥០០​រៀល​, គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០២​កូន​ថង់ ។

ក្រោយ​ពី​សាកសួរ​រួច​ជនសង្ស័យ​ទាំង​០៨​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា នេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ផង​ដែរ ៕