អភិបាលខណ្ឌមានជ័យ ៖ បញ្ហាគ្រឿងញៀ.ននិងល្បឿងស៊ីសងគឺជាដើមចមនៃការបំផ្លិចបំផ្លាញ
រាជធានីភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណអភិបាលខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណអភិបាលខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានមានប្រសាសន៍ឱ្យដឹងថា បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់គឺជាដើមចមតែមួយគត់នៃការបំផ្លិចបំផ្លាញធនធានមនុស្សក៏ដូចជាសង្គមជាតិទាំងមូលឱ្យធ្លាក់ចុះដុនដាម ។ ការថ្លែងរបស់លោកអភិបាលធ្វើឡើងកំឡុងការចុះរដ្ឋបាលត្រួតពិនិត្រទីតាំងភូមិសាស្ត្រសំណង់អនាធិបតេយ្យមិនរៀបរយក្បែរទីលានចាក់សម្រាមចាស់ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាណជ័យ រាជធានីភ្នំពេញ ។
លោកបន្ថែមថា ខណ្ឌមានជ័យ គឺជាខណ្ឌមួយដែលបងប្អូនប្រជាទូទៅបានស្គាល់ហើយថា ជាខណ្ឌមួយមានតំបន់មិនរបៀបរៀបរយ និងមានភាពអនាធិបតេយ្យជាច្រើនដោយការរស់នៅរបស់បងប្អូន ពលរដ្ឋ គឺមានលាយលំជាមួយបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទនេះបើយើងក្រឡេកត្រឡប់ស្រមៃកាលពីជាង៥ឆ្នាំមុន មុនពេលដែលលោកមិនទាន់មកឡើងធ្វើជាចៅហ្វាយខណ្ឌ ពិសេសតំបន់មួយចំនួនដូចជា តំបន់ភូមិព្រែកទាល់ខាងលើជាដើមដែលជាតំបន់ស្មុគស្មាញបំផុត ។
លោកអភិបាលបានបញ្ជាក់ថា គ្រឿងញៀន គឺជាសារធាតុម្យ៉ាងដែលអាចពង្វក់អារម្មណ៍ និងស្មារតី របស់មនុស្សស្ទើរតែ១០០ភាគរយរហូតមនុស្សមួយចំនួនត្រូវរងគ្រោះសសៃប្រសាទដោយសារវាផងដែរ ។ វាឱ្យធ្វើឱ្យមនុស្សម្នាក់ក្លាយទៅជាមនុស្ស២ផ្សេងគ្នាប្រសិនបើបុគ្គលនោះប្រើប្រាស់វាហួសកម្រិត ដូចជាក្លាយជាមនុស្សឆេវឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេសខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តងដែលជាហេតុធ្វើឱ្យសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ភ្លើងដោយសារវា ដូច្នេះហើយសូមបងប្អូននិយាយថា «ទេ» ចំពោះគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ