​អន្តរជាតិ » ព្រឹត្តិការណ៍អន្តរជាតិ

មាស​ឡើងថ្លៃ​ខ្ពស់ ព្រោះ​ភាព​តានតឹង

ដោយ ៖ ខាន់ សុខឃន   

ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៧:០០   (11-08-2017 17:00)

កូរ៉េ​ខាងជើង ៖ ក្នុង​កាលៈទេសៈ​ដែល​មាន​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​ជុំវិញ​ឧបទ្វីប​កូរ៉េ តួអង្គ​សំខាន់​ៗ​នៃ​ទីផ្សារ​វិនិយោគ​គិតដល់​ភាគ ហ៊ុន​ដែល​ប្រាកដប្រជា​បំផុត​គឺ​មាស ។

អាស្រ័យ​ហេតុនេះ​ហើយ​បានជា​មាស​កាន់តែ ឡើងថ្លៃ រួច​នា​យប់​ថ្ងៃ​ទី​១០ សីហា កាន់តែ​ឡើង​ថែម ។ នេះ​ជា​ការ​កត់សម្គាល់​របស់​បណ្តា​ផ្សារភាគហ៊ុន​អាស៊ី ។

នា​វេលា​ម៉ោង​១៨​និង​៤២​នាទី​ម៉ោង​នៅ​ក្រុងប៉ារីស តម្លៃ​មាស​ឡើង​ថែម​១១,៣​ដុល្លារ គឺ ប្រមាណ​០,៨៩% ដល់​១.២៩០,៦១​ដុល្លារ ក្នុង​មួយ​អោន ។ ចំណែក​ប្រាក់​វិញ​ក៏​ឡើង​ដល់​១៧,០៤​ដុល្លារ​ក្នុង​មួយ​អោន គឺ​ឡើង​១,១% ។

ដោយសារ​ភាព​តានតឹង​គំរាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​សហរដ្ឋ​អា​េ​ម​រិ​ក និង​កូរ៉េ​ខាងជើង តម្លៃ​មាស​នា​ពេល​ខាង​មុខ​អាច​ឡើង​ដល់​លើស​១.៣០០​ដុល្លារ​ក្នុង​អោន ។

គួរ​រំលឹក​ថា ពេល​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​កើន​ឡើងជា​ប្រពៃណី​មាន​សេចក្តី​ត្រូវការ​ភាគហ៊ុន​ដែល​ប្រាកដប្រជា​នេះ​គឺ​មាស ៕