ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​​យ៉ាង​ច្រើន​នៃ​ទឹកដូង​

6 ឆ្នាំ មុន

ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​អំឡុង​ពេល​មាន​ផ្ទៃពោះ​គឺ​សំខាន់​ណាស់ ។ ទឹក​ចម្រោះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ ប៉ុន្តែ​ទឹកដូង​ស្រស់ និង​មាន​ជាតិ​ផ្អែម តិច​ៗ​ក៏​មាន​អត្ថប្រយោជន៍​ផងដែរ ។

ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​អំឡុង​ពេល​មាន​ផ្ទៃពោះ​គឺ​សំខាន់​ណាស់ ។ ទឹក​ចម្រោះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ ប៉ុន្តែ​ទឹកដូង​ស្រស់ និង​មាន​ជាតិ​ផ្អែម តិច​ៗ​ក៏​មាន​អត្ថប្រយោជន៍​ផងដែរ ។

ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​មាន​ទម្លាប់​ទទួលទាន​ទឹកដូង​ស្រស់​១​ទៅ​២​កែវ​ជា​រៀងរាល់ថ្ងៃ ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​គួរ​ចៀសវាង​ទឹកដូង​កំប៉ុង ។ ទឹកដូង​ស្រស់​គឺ​ល្អ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ព្រមទាំង​ទារក​ព្រោះ​វា​មិន​មាន​ផ្ទុក​សារធាតុ​រក្សា​ចំណីអាហារ និង​សារជាតិ​គីមី ផ្សេង​ៗ​ទៀត ។

អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​ទទួលទាន​ទឹកដូង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ៖

១-​បង្ការ​ការ​ទល់លាមក
ការ​ទល់លាមក​គឺជា​បញ្ហា​ទូទៅ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ វា​អាច​កើតឡើង​ដោយសារ​តែ​ការ​កើនឡើង​កម្រិត​អ៊័​រ​ម៉ូ​ន​ប្រូ​សេ​ស្តេ​រ៉ូ​ន​នៅ​ក្នុង​ខ្លួន និង​ជា​លទ្ធផល​នៃ​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែក ។

ជាតិ​សរសៃ​នៅ​ក្នុង​ទឹកដូង​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​ព្យាបាល​ការ​ទល់លាមក​អំឡុង​ពេល​មាន​ផ្ទៃពោះ ។ ជាតិ​សរសៃ​ជួយ​បង្កើន​លាមក និង​ថែរក្សា​ពោះវៀន​ឲ្យ​ស្អាត និង​មានដំណើរ​ការ​ល្អ ។

២-​បញ្ឈប់​អាការ​ក្រហាយ​ទ្រូង
ក្រៅពី​ការ​ទល់លាមក អាការ​ក្រហាយ​ទ្រូង​ក៏​ជា​បញ្ហា​ធម្មតា​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ផង​ដែរ​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​អ័​៊​រ​ម៉ូ​ន និង​ស្បូន​ដែល​រីក​លូតលាស់​មាន​សម្ពាធ​លើ​ក្រពះ ។

នៅ​ពេល​មាន​អាការ​ក្រហាយ​ទ្រូង ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​គេ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ទេ ដោយសារ​វា​អាច​មាន​ផល​ប៉ះពាល់​យូរអង្វែង​ចំពោះ​កូន​ក្នុង​ផ្ទៃ ។ អ្នក​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ​ដោយ​ទទួលទាន​ទឹកដូង ។

ការ​ទទួលទាន​ទឹកដូង​ជួយ​បន្ថយ​កម្រិត​អាស៊ីត​នៅ​ក្នុង​ក្រពះ ជា​លទ្ធផល​វា​អាច​ជួយ​ទប់ស្កាត់​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយ​អាហារ និង​អាការ​ក្រហាយ​ទ្រូង ។

៣-​រក្សា​ថាមពល​របស់​ស្ត្រី​មាន​ផ្ទៃពោះ
ទឹកដូង​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការ​រក្សា​ថាមពល​អំឡុង​ពេញ​មាន​ផ្ទៃពោះ ។

ភេសជ្ជៈ​ធម្មជាតិ​នេះ​សម្បូរ​អេ​ឡិច​ត្រូ​លី​ត្រ​ដែល​ជួយ​រក្សា​កម្រិត​ថាមពល​របស់​អ្នក​ឱ្យ​នៅ​ខ្ពស់ ។ វា​ក៏​ជួយ​ស្តារ​ថាមពល​ឡើង​វិញ​ដោយ​បង្កើន​ការ​រំលាយ​អាហារ និង​បង្កើន​មុខងារ​របស់​ក្រ​ពេញទី​រ៉ូ​អីុ​ត ។

បរិមាណ​ជាតិ​ស្ករ ប្រូតេអ៊ីន និង​សូ​ដ្យូ​ម​ក្នុង​កម្រិត​មធ្យម​របស់​ទឹកដូង​ក៏​ជួយ​រក្សា​កម្រិត​សារធាតុ​រាវ​នៅ​ក្នុង​ខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មាន​សារសំខាន់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​អស់កម្លាំង ។

៤-​ទប់ស្កាត់​ការ​បាត់បង់​ជាតិ​ទឹក
ដោយសារ​តែ​មាន​បញ្ហា​ចាញ់កូន និង​ក្អួត ស្ត្រី​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាត់បង់​ជាតិ​ទឹក ។

អ្នក​អា​ចប​ងា្ករ​ការ​បាត់បង់​ជាតិ​ទឹកបាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​ការ​ទទួលទាន​ទឹកដូង ដែល​វា​មាន​តួនាទី​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ ។ ស្របគ្នា​នេះ​វា​មាន​អាស៊ីត​អា​មី​ណូ​ដែល​ល្អ​ចំពោះ​សុខភាព និង​អង់ស៊ីម​ដទៃ​ទៀត​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បាត់បង់​ជាតិ​ទឹក និង​ភាព​ហត់នឿយ ។

៥-​គ្រប់គ្រង​សម្ពាធ​ឈាម
ការ​ទទួលទាន​ទឹកដូង​ជា​ប្រចាំ​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក ។ ដោយសារ​តែ​សារធាតុ​ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម​មាន​ក្នុង​ទឹកដូង ។

សារធាតុ​ប៉ូ​តា​ស្យូ​ម​ភ្ជាប់​ខ្លួន​ជាមួយ​ជាតិ​អំបិល និង​ជួយ​បញ្ចេញ​វា​ពី​រាង​កាយ ។ កម្រិត​សូ​ដ្យូ​ម​ទាប​នៅ​ក្នុង​ឈាមមាន​ន័យ​ថា​សម្ពាធ​ឈាម​ថយ​ចុះ ។ ម្យ៉ាងទៀត​វា​ក៏​ជួយ​ទប់​ស្កាត់​បញ្ហា​កង្វះ​ម៉ា​ញ៉េ​ស្យូ​ម​នៅ​ក្នុង​រាង​កាយ​ដែល​បញ្ហា​នេះ​មាន​ទាក់ទង​ទៅ​នឹង​ជំងឺលើសឈាម ៕