ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​កំពុង​ធ្លាក់​ចុះ

6 ឆ្នាំ មុន

ការ​ធ្លាក់​ចុះ​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា តាម​ការ​អង្កេត​របស់​ថ្នាក់​ជាតិ ក្នុង​ឆ្នាំ​២០១៤​បាន​បង្ហាញ​ថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា ធ្លាក់​ចុះ​យ៉ាង​ខ្លាំង សល់​ត្រឹម​តែ

ការ​ធ្លាក់​ចុះ​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា តាម​ការ​អង្កេត​របស់​ថ្នាក់​ជាតិ ក្នុង​ឆ្នាំ​២០១៤​បាន​បង្ហាញ​ថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា ធ្លាក់​ចុះ​យ៉ាង​ខ្លាំង សល់​ត្រឹម​តែ៦៥%​ប៉ុណ្ណោះ ពិសេស​ក្នុង​តំបន់​ទីប្រជុំជន​ធ្លាក់​ចុះ​ជាង​នៅ​ទី​ជនបទ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ហ៊ូ ក្រើន នាយករង​នៃ​អង្គការ​ហេ​ឡែ ខេ​ល​ល័​រ អន្តរជាតិ​ប្រចាំ​កម្ពុជា​(HKI) និង​ជា​អ្នកសម្របសម្រួល នៃ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា (SUN CSA-CAMBODIA) ។

នាយករង​នៃ​អង្គការ​ហេ​ឡែ ខេ​ល​ល័​រ អន្តរជាតិ​ប្រចាំ​កម្ពុជា​(HKI)​ឲ្យ​ដឹង​ថា ក្នុង ១​ឆ្នាំ​ៗ​កម្ពុជា​ត្រូវ​ខាតបង់​ប្រាក់​ប្រមាណ​ជាង​២០​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ។ មូលហេតុ​ចំបង​នៃ​ការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ការងារ ពេលវេលា​នៃ​ការ​ប្រកប​របរ​រកស៊ី​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​ជា​ម្តាយ និង​ការ​វាយលុក​ពី​ទីផ្សា​របស់​ម្សៅ​ទឹកដោះគោ​សិប្បនិមិត្ត ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ម​ហោ​ជន​ភ័ន្ត​ច្រឡំ រវាង​សារ​ប្រយោជន៍​របស់​ទឹកដោះ​ម្តាយ ដូច្នេះ​ហើយ​ទើប​មានការ​ធ្លាក់​ចុះ ។

បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​ហ៊ូ ក្រើន ថា ក្នុង​ទីក្រុង​ភ្នំពេញ​ការ​បំបៅ​កូន​ដោយ​ទឹកដោះគោ​សប្ប​និមិត្ត​កើនឡើង​រហូត​ដល់​៥០% ហើយ​អាច​នឹង​កើនឡើង​ច្រើន​ជាង​នេះ​នា​ពេល​ខាង​មុខ​ដោយសារ​តែ​ការងារ និង​ការ​យល់​ច្រឡំ​ចំពោះ​ទឹកដោះ​ម្តាយ និង​ទឹកដោះគោ​សិប្បនិមិត្ត ។ ការ​បំបៅ​ទឹកដោះ​សិប្បនិមិត្ត មាន​គ្រោះថ្នាក់​ដល់​ទារក ពិសេស​បើសិនជា​អ្នក​ម្តាយ​មិន​មាន​អនាម័យ​ចំពោះ​សម្ភារ​បំបៅ​កូន ឬ​ក៏​ប្រើប្រាស់​ម្សៅ​ទឹកដោះ​សិប្បនិមិត្ត ពុំ​បាន​សម​ស្រប អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ និង​អាច​ប្រឈម​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​នា​ពេល​អនាគត​ដូច​ជា រាករូស ធាត់​លើស​ទម្ងន់​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ក ផ្សេង​ៗ​ទៀត ។

ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ដែល​អាច​ប្រឈម​ទាំងនោះ អ្នក​ម្តាយ​គ្រប់​រូប​គួរតែ​បំបៅ​កូន​ដោយ​ទឹកដោះ​តែ​មួយ​មុខ​គត់​រាប់​ចាប់ពី​ពេល​កើត​រហូត​ដល់​៦​ខែ ។ អ្វី​ដែល​ល្អជា​នេះ​គួរតែ​បន្ត​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ឱ្យ​បាន​លើស​ពី​២​ឆ្នាំ​ទើប​ជា​ការ​ប្រសើរ ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ក្នុងអំឡុងពេល​សម្រាល​បាន​១​ម៉ោង​ដំបូង​អាច​កាត់​បន្ថយ​អត្រា​មរណភាព​របស់​ទារក​រហូត​ដល់​២០% និង​អាច​កាត់​បន្ថយ​នូវ​ជំងឺ ផ្សេង​ៗ​បាន​រហូត​ដល់​១៥% ។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺ​មាន​សារ​ប្រយោជន៍​ណាស់​សម្រាប់់​ទារក​ក្នុង​ការ​លូតលាស់​ផ្នែក​បញ្ហា និង​ស្មារតី​បាន​យ៉ាង​ល្អ ព្រោះតែ​ទឹកដោះ​ម្តាយ​គឺជា​ឱសថ​ទិព្វ​សម្រាប់​ទារក និង​កុមារ ៕