ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​5​យ៉ាង​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ​គួរ​ចៀសវាង

6 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ចង់​មាន​ផ្ទៃពោះ អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន ។ ខាងក្រោម​នេះ​ជា​រឿង​ទាំង​៥ ដែល​ស្ត្រី​កំពុង​ព្យាយាម​មានកូន​គួរ​ចៀសវាង​៖

នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ចង់​មាន​ផ្ទៃពោះ អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន ។ ខាងក្រោម​នេះ​ជា​រឿង​ទាំង​៥ ដែល​ស្ត្រី​កំពុង​ព្យាយាម​មានកូន​គួរ​ចៀសវាង​៖

១-​ជាតិ​កាហ្វេ​អីុន​ច្រើន​ពេក
អ្នក​មិន​ចាំបាច់​កាត់​បន្ថយ​ការ​ទទួលទាន​កា​ហេ្វ​ពេល​ព្រឹក​របស់​អ្នក​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​ច្រើន​ជាង​២០០​មី​ល្លី​ក្រាម​នៃ​ជាតិ​កាហ្វេ​អីុ​ន​ក្នុង​មួយ​ថ្ងៃ អ្នក​គួរតែ​កាត់​បន្ថយ​បរិមាណ​នេះ ។ ការ​ទទួលទាន​ជាតិ​កាហ្វេ​អុ​ី​ន​ច្រើន​ពេក​មានការ​ទាក់ទង​ជាមួយនឹង​បញ្ហា​មានកូន ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​នឹង​មិន​ចង់​ទទួលទាន​វា​ទេ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ (​ព្រោះ​ជាតិ​កាហ្វេ​អុ​ី​ន​រំខាន​ដល់​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ស្រូប​យកជាតិ​ដែក ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក ហើយ​បើ​ក្នុង​កម្រិត​ខ្ពស់​វា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន និង​ការ​កើតកូន​មិន​គ្រប់​ខែ​) ដូច្នេះ​អ្នក​គួរតែ​ព្យាយាម​កាត់​បន្ថយ​វា​ចាប់ពី​ឥឡូវនេះ ។

២-​ទឹក​សូ​ដា និង​ផ្លែ​ឈើ
មានការ​ផ្តល់​ដំបូន្មាន​ជា​ច្រើន​ទាក់ទង​នឹង​របប​អាហា​របស់​អ្នកមាន​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ​។ អ្វី​ដែល​មនុស្ស​ភាគច្រើន​យល់​ស្រប​ដូច​គ្នា​គឺ​ការ​ចៀសវាង​ទទួលទាន​ទឹក​សូ​ដា និង​ទឹក​ផ្លែ​ឈើ ។ ពួក​វា​មាន​បរិមាណ​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ការ​មានកូន ។

៣-​កាត់​បន្ថយ​គ្រឿង​ស្រវឹង
គ្រឿង​ស្រវឹង​អាច​មានការ​ទាក់ទង​ទៅ​នឹង​បញ្ហា​នៃ​ការ​មានកូន និង​ការ​រលូត​កូន ។ វា​ពិតជា​ប៉ះពាល់​ដល់​ការ​មានកូន​ប្រសិនបើ​អ្នក​ទទួលទាន​វា​ច្រើន​ពេក ប៉ុន្តែ​ការ​ទទួលទាន​មួយ ឬ​ពីរ​កែវ​ជាមួយ​អាហារ​ពេល​ល្ងាច​នៅ​ចុង​ស​ប្តា​ហ៍​ទំនងជា​មិន​មាន​ឥទ្ធិពល​ច្រើន​ចំពោះ​ការ​មានកូន​នោះ​ទេ ។

៤-​សម្រក​ទម្ងន់
ការ​មាន​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ច្រើន​ពេក ឬ​តិច​ពេក​អាច​បង្ក​ឱ្យ​មានការ​បញ្ចេញ​ពង​អូ​វុ​៉​ល​មិន​ទៀងទាត់ ឬ​ញឹកញាប់​ពេក ។ ស្ត្រី​ដែល​មាន​ស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ [BMI] រវាង​២៤​និង​៣០ គឺ​ល្អ​បំផុត​ចំពោះ​ការ​មាន​ផ្ទៃពោះ​។

៥-​ភាព​តានតឹង
យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជួប​ប្រទះ​ភាព​តានតឹង​នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​អ្នកជំនាញ​មួយ​ចំនួន​មិន​យល់​ស្រប​ទេ​ថា ភាព​តានតឹង​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មានកូន ។ ប៉ុន្តែ​មាន​ភស្តុ​តាង​បង្ហាញ​ថា ភាព​តានតឹង​រ៉ាំរ៉ៃ​ខ្លាំង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​អ្នក ហើយ​បញ្ហា​នៃ​ការ​មិន​មាន​ផ្ទៃពោះ​ប្រហែលជា​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ដល់​អ្នក ខ្លះ​ៗ​ផង​ដែរ ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា កម្រិត​នៃ​ភាព​តានតឹង​របស់​អ្នក​អាច​ប៉ះពាល់​ដល់​សុខភាព និង​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​របស់​អ្នក សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ ៕