ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធ​កញ្ញា ស្ម័គ្រចិត្ត​ចូលរួម​ប្រគំ​តន្ត្រី​ប្រឆាំង​គ្រឿងញៀ.ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​សន្និសីទ​សារ ព័ត៌មាន​កាលពី​សៀ​ល​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៧ កញ្ញា​ឱ​ក សុគន្ធ​កញ្ញា បាន​ប្រកាស​ចូលរួម​បំផុស​យុទ្ធនាការ​កម្ចាត់​គ្រឿងញៀ.ន​ដោយ​ស្ម័គ្រចិត្ត​តាម​រយៈ

រាជធានី​ភ្នំពេញ ៖ ក្នុង​សន្និសីទ​សារ ព័ត៌មាន​កាលពី​សៀ​ល​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៧ កញ្ញា​ឱ​ក សុគន្ធ​កញ្ញា បាន​ប្រកាស​ចូលរួម​បំផុស​យុទ្ធនាការ​កម្ចាត់​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត​តាម​រយៈ​កម្មវិធី​ប្រគំ​តន្ត្រី ។ សន្និសីទ​សារព័ត៌មាន​នោះ​ធ្វើ​ឡើង​ស្តី​ពី​តន្ត្រី​សប្បុរសធម៌​«​សុបិន​នៃ​ក្តី​ស្រឡាញ់​សម្រាប់​អនាគត​ដើម្បី​សហគមន៍​យើង​គ្មាន​គ្រឿង​ញៀន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​» ។

ការ​ប្រគំ​តន្ត្រី​នោះ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​ល្ងាច​នៅ​វិទ្យាល័យ​សែន​សិរី​ដី​ី​ដុះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ការ​ប្រគំ​តន្ត្រី​បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ទី​១៩ សីហា​ដល់ទី​២៣ សីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​ល្ងាច​នៅ​តំបន់​ចម្ការ​ដូង ។

ចូលរួម​ក្នុង​សន្និសីទ​មាន​លោកស្រី​Yoo Rina President Honorary E D D Cambodia លោ​គី​ម លោក​ព្រុំ សន្ធរ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក​ម៉ៅ រតនា នាយក​ក្រុមហ៊ុន RGB និង​លោក​សា​ម៉​ន បណ្ឌិត្យ​អគ្គនាយករង​ទូរទស្សន៍​NTV HD ។

កញ្ញា​ឱ​ក សុគន្ធ​កញ្ញា សម្តែង​ការ​ពេញចិត្ត​ចូលរួម​ជាមួយ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​ដោយ​ការ​ស្ម័គ្រចិត្ត​ជាមួយ​ការ​សហការ​ផ្សាយ​បន្ត​ដោយ​ទូរទស្សន៍​NTV ។ នាង​និយាយ​ថា «មិនមែន​ជា​ការ​មើល​រំលង​នោះ​ឡើយ​នាង​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ធ្វើ​កិច្ចការ​ដើម្បី​សង្គម​ទាំងអស់​គ្នា ។ សិល្បករ​ត្រូវ​តែ​ចេះ​ជួយ​រំលែក​រាល់​កិច្ចការ​សង្គម​ហើយ​នាង​ខ្ញុំ​ក៏​ចង់​ចូលរួម​ទប់ស្កាត់​ការ​រីករាយ​ដាល​នៃ​គ្រឿងញៀន ចង់​ឲ្យ​មានការ​កាត់​បន្ថយ​ជា​បន្តបន្ទាប់​» ។

លោក​សា​ម៉​ន បណ្ឌិត្យ អគ្គនាយករង​ទូរទស្សន៍​NTV​ថ្លែងអំណរគុណ​ដល់​តារាចម្រៀង​ឱ​ក សុ​គ​ន្ឋ​កញ្ញា​ដែល​ជា​និច្ចកាល​តែងតែ​សហការ​ជាមួយ​កម្មវិធី​របស់​ទូរទស្សន៍ ដោយ​ទឹកចិត្ត​ស្មោះស្ម័គ្រ​មិន​គិត​ប្រាក់​កម្រៃ ។ លោក​យស់​ថា​អ្នកសិល្បៈ​ល្បីឈ្មោះ​ពិត​យល់​ជ្រាប​យ៉ាង​ជ្រៅ​ដល់​អ្នក​ទស្សនា និង​យុវជន​ឲ្យ​គិត​ពី​ភាព​គ្មាន​ប្រយោជន៍​ចំពោះ​ការ​សេព​គ្រឿងញៀន​ជួញដូរ​គ្រឿងញៀន ។

លោកស្រី​Yoo Rina ដែល​ជា​អ្នក​ចាត់ចែង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ថ្លែង​ថា «​ខ្ញុំ​ស្រឡាញ់​វប្បធម៌​ប្រទេស​កម្ពុជា និង​ចង់​ចូលរួម​ចំណែក​ទប់ស្កាត់​ករណី​គ្រឿងញៀន និង​ផ្សាយ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផង​ដែរ ។ ខ្ញុំ​រំពឹង​ថា​ទស្សនិកជន​ច្រើន​នឹង​ជួយ​គាំទ្រ​កម្មវិធី​នេះ »​។

លោក​នេន​ទុំ​សម្តែង​ការ​ពេញចិត្ត​ជួយ​ដោយសារ​តែ​ជា​ការងារ​សង្គម​ព្រោះ​លោក​មិន​មានទ្រព្យ​លុយកាក់​អ្វី​ទេ​មាន​តែ​ទឹកចិត្ត​ប៉ុណ្ណោះ ។

ក្រៅពី​ឱ​ក សុគន្ធ​កញ្ញា ក៏​មាន​តារា​មួយ​ចំនួន​ចូលរួម​កម្មវិធី​ដែរ មាន​នេន​ទុំ និង​លោក​សុខ ដែន ជាដើម ៕