ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាចម្រៀង ​សន សុ​ម៉ា​ឡែ​ន ក្លាយជា​ជំទាវ​មាន…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​បែប​មនោសញ្ចេតនា​អ្នក​នាង​សន សុ​ម៉ា​ឡែ​ន បាត់​មុខ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ។ ទោះជា​យ៉ាងណា​ក្តី​ក្នុង​នាម​ជា​ជំទាវ តែងតែ​ចូលរួម​សកម្មភាព

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​បែប​មនោសញ្ចេតនា​អ្នក​នាង​សន សុ​ម៉ា​ឡែ​ន បាត់​មុខ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ។ ទោះជា​យ៉ាងណា​ក្តី​ក្នុង​នាម​ជា​ជំទាវ តែងតែ​ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​ជាមួយ​សិល្បករ​មួយ​ចំនួន ។

កាលពី​យប់​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១៧​អ្នក​នាង​សន សុ​ម៉ា​ឡែ​ន បាន​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ផ្ទាល់ខ្លួន​គម្រប់​៣៩​ឆ្នាំ នៅ​គេហដ្ឋាន​ស្ថិត​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ​រាជធានី​ភ្នំពេញ ។ មាន​មិត្ត​រួម​អាជីព​ចាស់​ថ្មី និង​ភ្ញៀវ​កិត្តិយស​ច្រើន​ចូលរួម ។

អ្នក​នាង​សន សុ​ម៉ា​ឡែ​ន ក្រោយ​ក្លាយជា​លោក​ជំទាវ​មក​តែងតែ​ជួយ​ដល់​សិល្បករ​ជើង​ចាស់ ព្រមទាំង​ចែក​អំណោយ​ដល់​លោកតា​លោកយាយ​តាម​ភូមិ​ស្រុក ខេត្ត​មួយ​ចំនួន ។ ទឹកចិត្ត​សប្បុរសធម៌​នេះ​ហើយ​ធ្វើ​ឱ្យ​សិល្បករ​រលក​ក្រោយ​សរសើរ​អ្នក​នាង​សន សុ​ម៉ា​ឡែ​ន ។

អ្នក​នាង​សន សុ​ម៉ា​ឡែ​ន មានឈ្មោះ​បោះ​សំឡេង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​តាម​រយៈ​កម្មវិធី​សិល្បៈ​ដែល​មាន​លោក​ហ្វៃ សំអាង ជា​អ្នកដឹកនាំ​កម្មវិធី​ដោយ​នាង​តែងតែ​ឡើង​ច្រៀង​ក្នុង​កម្មវិធី «​ពិភព​តន្ត្រី​» និង​កម្មវិធី «​វាសនា​ចៃដន្យ​» ៕