ស្រវឹងបើករថយន្តបុករះគ្មានត្រាប្រណី
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តពណ៌សមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តពណ៌សមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តពណ៌សមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនឆ្លងផ្លូវទៅបុកម៉ូតូចំពាក់កណ្តាលម៉ូតូពេញទំហឹងបណ្តាលឱ្យរងរបួសស្រាលហើយរថយន្តបង្កព្យាយាមបើករត់ទៅបុកម៉ូតូ២គ្រឿងទៀតរងរបួសស្រាលនៅតែបន្តបើករត់គេចខ្លួនត្រូវប្រជាពលរដ្ឋនឹងសមត្ថកិច្ចឃាត់បាន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១០ សីហា តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចជិតនឹងមជ្ឈមណ្ឌលRock ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AE-៧៨៩០ បើកតាមបណ្តោយផ្លូវ៤៦៦ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនបានបន្ថយល្បឿននោះទេក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AT-២៩៤៩ ចំពាក់កណ្តាលម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកក្បាលសំណាងល្អជនរងគ្រោះមានមួកសុវត្ថិភាពរងរបួសស្រាល ភ្លាមៗនោះដែលរថយន្តបង្កបានបើករត់គេចខ្លួនទៅដល់មុខមជ្ឃមណ្ឌល Rock បានបើកកៀរម៉ូតូ២គ្រឿងទៀតដួលរងរបួសស្រាលហើយរថយន្តបង្កបន្តបើករត់គេចខ្លួនទៅដល់ចំណុចមុខភោជនីដ្ឋានសុវណ្ណាវី ត្រូវប្រជាពលរដ្ឋ និងកម្លាំងអន្តរាគមន៍ជួយដេញតាមចាប់បានប្រជាពលរដ្ឋនាំគ្នាព្រួតវាយរថយន្តបែកកញ្ចក់រថយន្ត និងហើបកាងក្រោយ ព្រមទាំងប៉ុនប៉ងវាយអ្នកបើករថយន្តបង្កទៀត តែសមត្ថកិច្ចរារាំងមិនឲ្យវាយ ។
ក្រោយពេលកើតហេតុរថយន្តរួម និងម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ