ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! បុកគេហើយចោទថាចោរទៀត

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​នាវេលាម៉ោងជិត៩​យប់ថ្ងៃទី១០​ ខែសីហា មានករណី​គ្រោះថ្នាក់រថយន្តបុកម៉ូតូអូសជាង១០​ម៉ែត្រ នៅតាមផ្លូវបេតុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់​ចោម​​​​ចៅ ខណ្

រាជធានីភ្នំពេញ​៖​នាវេលាម៉ោងជិត៩​យប់ថ្ងៃទី១០​ ខែសីហា មានករណី​គ្រោះថ្នាក់រថយន្តបុកម៉ូតូអូសជាង១០​ម៉ែត្រ នៅតាមផ្លូវបេតុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់​ចោម​​​​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ បណ្តាលឲ្យអ្នកជិះម៉ូតូបាក់ជើង ឯអ្នកបើករថយន្ត​គេចខ្លួនបាត់  ។​ ម៉ូតូដែលត្រូវរថយន្តបុកនេះម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ បើកបរពីជើងទៅត្បូង ចំណែករថយន្តម៉ាកឡិចស៊ីស​RX350 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AB-០៩៧៦ បើកបរដោយបុរសម្នាក់ស្លៀកពាក់ជាមន្ត្រី​កងរាជអាវុធហត្ថ​ក្នុងទិសដៅបញ្ច្រាសគ្នា ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រោយកើតហេតុគេឃើញមានបុរស២​នាក់​និង​ស្ត្រីម្នាក់ជិះរថយន្តឡិចស៊ីសមួយគ្រឿងមកដល់  ហើយចោទប្រកាន់ទៅ​លើជនរងគ្រោះថា រថយន្ត​គេ​ឈប់ស្ងៀមសោះហើយបើកម៉ូតូមកបុក​ខ្លួនឯង ។ មិនតែប៉ុណ្ណោះ ថែមទាំងចោទថាជនរងគ្រោះជាចោរថែមទៀត ដោយសំអាងថាជិះម៉ូតូពាក់ផ្លាកលេខក្លែងក្លាយ តែអ្នក​ឃើញ​​​ហេតុការណ៍​និយាយថា បើរថយន្តឈប់ស្ងៀមគឺម៉ូតូទៅបុករថយន្តហើយ តែនេះ​រថយន្តបុកម៉ូតូអូសរហូតជាង១០​ម៉ែត្រ ។

រថយន្តនិងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ​យកទៅ​រក្សាទុកដើម្បីរង់ចាំការដោះស្រាយ ៕