ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅជិះ​ម៉ូតូ​កាន់​ដាវ​សំ​ញ៉ែង​តាម​ផ្លូវ​សាធារណៈ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគ​បាល​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគ​បាល​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​បន្ទាប់​ពី​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​លាក់​ទុក​ដាវ កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ សីហា នៅ​ផ្លូវ​១៨១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ទី​១​មានឈ្មោះ អ៊ុ​ក ស៊ី​ថា  ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ កាក់ វ៉ា​ន់​ឌឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដកហូត​ដាវ​កែ​ឆ្នៃ​មួយ​ដើម និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CW-៦៧០៨ ។

តាម​សម្តី​លោកនាយ​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈនោះ​ក៏​បាន​ប្រទះ​ឃើញ​បុរស​បី​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​ពេល​នោះ​ដែល​ជនសង្ស័យ​ទាំងនោះ​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ បាន​លើក​ដាវ​សំ​ញ៉ែង​ពេញ​ផ្លូវ ឃើញ​ដូចនេះ​កម្លាំង​បាន​ដេញ​តាម​ដើម្បី​ឃាត់ខ្លួន​រហូត​ដល់​ផ្លូវ​១៨១​ទុល​មុខ​នឹង​ផ្ទះ​អាន់​ឆ័​រ​ជនសង្ស័យ​បាន​បោះ​ដាវ​ចោល​ទៅ​លើ​ដី រួច​ហើយ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​បំរុង​រត់គេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ។ នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ដាវ​ទាំងនេះ​គឺ​ពួក​គេ​ទុក​សំរាប់​ការពារ​ខ្លួន​នោះ​ទេ ហើយ​ពួក​គេ​គ្មាន​បំណង​អ្វី​ក្រៅពី​នេះនោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕