ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ផ្ទេរ​ទៅ​កាន់ PSG សូ​ម្បី​នាយក Premier League ក៏​ប្រតិកម្ម​ដែរ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា នាយក Premier League លោក Richard Scudamore

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា នាយក Premier League លោក Richard Scudamore សប្បាយចិត្ត​ដែល​ក្លឹ​ប​របស់​ប្រទេស​អង់គ្លេស​មិនមែន​ជា​ក្លឹ​ប​ដែល​ហ៊ាន​ទិញ Neymar ក្នុង​តម្លៃ​កប់​ពពក​បែប​នេះ ។ នេះ​ជា​ប្រសាសន៍​របស់​លោក ប្រាប់​ទៅ Sky Sports ។

លោក​បាន​ប្រាប់​ថា ការ​ទិញ​យក Neymar ក្នុង​តម្លៃ​២៦២​លាន​ដុល្លារ​នេះ គឺ​ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ហើយ​ថ្លៃ​ជាង​ការ​ទិញ​ដូរ​កីឡាករ Paul Pogba នៅ Juventus នៅ​រដូវ​កាល​មុន​ដល់​ទៅ​ពីរ​ដង ។

ចំពោះ​ក្លឹ​ប​បិសាច​ក្រហម​វិញ ចំណាយ​ប្រាក់​អស់​ត្រឹមតែ​២៧០​លាន​ដុល្លារ​ប៉ុណ្ណោះ​ទៅ​លើ​ការ​ទិញ​ដូរ​កីឡាករ​ដល់​ទៅ​៤​នាក់​ដែល​រួម​មាន Bernardo Silva, Kyle Walker, Ederson និង Benjamin Mendy ។ ពោល​គឺ គេ​គ្រាន់តែ​ចំណាយ​ប្រាក់​លើស​តម្លៃ​ខ្លួន​របស់ Neymar បន្តិច នោះ​គេ​នឹង​អាច​បាន​កីឡាករ​ដល់​ទៅ​បួន​នាក់ ។ លោក Richard ពិតជា​មិន​ចង់​ឃើញ​ក្លឹ​ប​នៅ​ក្នុង Premier League ហ៊ាន​ជះ​លុយ​ទៅ​លើ​មនុស្ស​ម្នាក់​ដូច​ក្លឹ​ប​បារាំង PSG ឡើយ ៕