ចិន ៖ ឪពុកកម្សត់ម្នាក់ដេលមកពីតំបន់ជនបទក្នុងប្រទេសចិនបានជីកផ្នូរមួយសម្រាប់កូនស្រីដែលឈឺធ្ងន់របស់ខ្លួន ដើម្បីឲ្យក្មេងតូចនេះត្រៀមខ្លួនសម្រាប់មរណភាពរបស់នាង។
លោក Zhang Liyong ដែលជាកសិករម្នាក់មកពីខេត្ត Sichuan ប្រទេសចិន បានចំណាយរាល់ប្រាក់សន្សំរបស់លោកក្នុងការព្យាបាលកូនតូចរបស់លោកដែលបានកើតមកនាំយកជាមួយនូវជំងឺ Blood disorder តាំងពីកំណើត។
ឪពុកកម្សត់ម្នាក់នេះបាននិយាយថា «លោកបាននាំកូនស្រីអាយុ២ឆ្នាំរបស់លោកមកលេង និងគេងក្នុងផ្នូររបស់នាងជារៀងរាល់ថ្ងៃ ដើម្បីឲ្យនាងទម្លាប់នឹងកន្លែងនាងគេងនាពេលអនាគត។
វីដេអូមួយដែលបានបង្ហោះដោយ Pear Video បានបង្ហាញពីរឿងរ៉ាវដ៏ក្តុកក្តួលដែលបានកើតឡើងក្នុងក្រុង Neijiang ដែលនៅប៉ែកនិរតីនៃប្រទេសចិន។
ក្នុងវីដេអូនោះ ឪពុកកម្សត់បានគេងក្នុងផ្នូរ ខណៈដែលឱបកូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Zhang Xinlei។ ក្មេងតូចនេះមានជំងឺគ្រាប់ឈាម Thalassemia ក្នុងអាយុ២ខែ។
លោក Zhang និងក្រុមគ្រួសាររបស់លោកបានចំណាយប្រាក់ច្រើនជាងប្រមាណ១៤.០០០ដុល្លារ ក្នុងការព្យាបាលកូនស្រីតូចនេះ ប៉ុន្តែពួកគេលែងមានសមត្ថភាពក្នុងការព្យាបាលនាងទៀតហើយ។
លោក Zhang បាននិយាយថា «ពួកយើងបានខ្ចីប្រាក់មនុស្សជាច្រើន ប៉ុន្តែពួកគេលែងឲ្យយើងខ្ចីបន្ថែមទៀតហើយ»។
ប្តីប្រពន្ធមួយគូនេះមានគិតគូរយកកូនមួយទៀត ដើម្បីបាន umbilical cord blood មកជួយដល់ក្មេងស្រីខាងលើ។ ប៉ុន្តែពួកគេដឹងថា ពួកគេនៅតែមិនអាចមានប្រាក់គ្រប់គ្រាន់សម្រាប់ការវះកាត់ដែរ។
ពួកគេបានសម្រេចចិត្តថា នឹងបោះបង់ការព្យាបាល និងផ្តោតគំនិតលើការត្រៀមកូនតូចរបស់ខ្លួនសម្រាប់ការស្លាប់។
លោកបានបន្តថា «ខ្ញុំមានគំនិតតែមួយនេះទេ គឺនាំនាងទៅលេងកន្លែងនេះ។ នេះគឺជាកន្លែងដែលនាងនឹងទៅដោយបានសុគតិភព។ អ្វីដែលខ្ញុំអាចធ្វើបាន គឺកំដរនាងជារៀងរាល់ថ្ងៃ»។លោកសង្ឃឹមថា ក្មេងតូចនេះនឹងទម្លាប់ជាមួយនឹងផ្នូរនេះហើយនឹងមិនភ័យខ្លាចនាពេលមកដល់។
ចែករំលែកព័តមាននេះ