ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍ជាច្រើន​​នៃ​ការ​បរិភោគ​ទំពាំង

6 ឆ្នាំ មុន

ទំពាំង​គឺជា​អាហារ​ដែល​មាន​ប្រភព និង​ត្រូវ​បាន​គេ​បរិភោគ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​នេះ​វា​ក៏​មាន​តម្រូវការ​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។ ទំពាំង​ត្រូវ​

ទំពាំង​គឺជា​អាហារ​ដែល​មាន​ប្រភព និង​ត្រូវ​បាន​គេ​បរិភោគ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​នេះ​វា​ក៏​មាន​តម្រូវការ​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។ ទំពាំង​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​របស់​វា ។

១-​ជួយ​សម្រក​ទម្ងន់
ទំពាំង​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ ។ នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​ពី​កាល់​ឡូ​រី ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ស្ករ​ដែល​មាននៅ​ក្នុង​ទំពាំង វា​គឺជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដោយសារ​វត្តមាន​របស់​ពួក​វា​ស្ទើរតែ​មិន​មាន​ក្នុង​ទំពាំង ។ កត្តា​នេះ​ធ្វើ​ឱ្យ​វា​ក្លាយជា​អាហារ​ដ៏​ល្អ​សម្រាប់​មនុស្ស​ដែល​ចង់​សម្រក​ទម្ងន់ ។

២-​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល
ការ​បរិភោគ​ទំពាំង​ក៏​មាន​ប្រសិទ្ធភាព​ផង​ដែរ​ក្នុង​ការ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ LDL ជាមួយនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​ថេរ ។ វា​បណ្តាល​មក​ពី​ទំពាំង​មាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាប ។

៣-​ប្រឆាំង​នឹង​ជំងឺមហារីក
ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ទំពាំង​បាន​បង្ហាញ​ថា​ស្លឹក​ឫស្សី​មាន​សារជាតិ phytosterol ដូច​ជា flavone, amylase និង chlorophyll ។ ក្នុង​ចំណោម​សារធាតុ​ទាំងនេះ សារធាតុ chlorophyll មាន​លក្ខណៈ​អាច​គ្រប់គ្រង​ការ​ប្រែប្រួល​នៃ​ហ្សែ​ន និង​ជំងឺមហារីក ។

៤-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ
 វីតាមីន និង​សារធាតុ​រ៉ែ​នៅ​ក្នុង​ទំពាំង​ល្អ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។ វីតាមីន សារជាតិ​ខនិជ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​វត្ត​មាននៅ​ក្នុង​ទំពាំង​មាន​សារសំខាន់​ក្នុង​ការ​ពង្រឹង​រាង​កាយ​ពី​ខាងក្នុង​មក​ខាងក្រៅ ។

៥-​ប្រឆាំង​នឹង​ការ​រលាក
ទំពាំង​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និង​ការ​ឈឺចាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ វា​ក៏​ជួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​ផង​ដែរ ។ ទឹក​ទំពាំង​ក៏​អាច​ប្រើ​ជា​ឱសថ​សម្រាប់​របួស​នៅ​ខាងក្រៅ និង​ដំបៅ ៕