ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​កៀរ​ម៉ូតូ​ទៅ​ផ្ទប់​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ពេល​ដែល​នាង កំពុង​ជិះ​ម៉ូតូ​ម៉ាក Today មួយ​គ្រឿង​ទៅ​ឈប់​នៅ​ចំណុច​ភ្លើងស្តុប​មួយ​កន្លែង ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បាន​បើកបរ​ទៅ​ដល់ បាន​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​បាន​កៀរ​ម៉ូតូ​របស់​នាង និង​រូប​នាង រួច​កៀប​ផ្ទប់​ទៅ​នឹង​រថយន្ត​ម៉ាក MAZDA មួយ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​ត្រង់​ចំណុច​ភ្លើងស្តុប​ទន្ទឹម​នឹង​រូប​នាង​ដែរ​នោះ ។

ទោះជា​បែប​ណា​នេះ ក៏​បាន​ចាត់​ទុក​ថា​ជា​សំណាង​ហើយ ដែល​ស្ត្រី​ខាងលើ គ្រាន់តែ​រង​របួស​មិន​ដល់​ថ្នាក់​ស្លាប់​បាត់បង់​ជីវិត ព្រោះ​ត្រូវ​បាន​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​នោះ​ឈប់​ទាន់ កុំ​អី​ជន​រង​គ្រោះ ប្រាកដជា​ត្រូវ​រថយន្ត​កៀប​ស្លាប់​មិន​ខាន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រង ត្រង់​ចំណុច​ភ្លើងស្តុប ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ ហើយ​នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​នាង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Today ព​ណ៍​ឈាម​ជ្រូក គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មួយ​កន្លែង សំដៅ​ឡើង​ទៅ​កាន់​ផ្លូវ​វ៉ង​ស្រេង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​ពេល​ទៅ​ដល​ត្រង់់​ចំណុច​កើតហេតុ ដោយសារ​តែ​ភ្លើងស្តុប​ព​ណ៍​ក្រហម នាង​បាន​ឈប់​ចាំ​ក្បែរ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Mazda ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៥១៨៨ រង់ចាំ​ភ្លើងស្តុប​លោត​ខៀវ ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ៖ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ព​ណ៍​ស​ឆ្នូត​លឿង​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-២៤២៧ ជា​រថយន្ត​កុងតឺន័រ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ បន្ទាប់​មក​រថយន្ត​កុងតឺន័រ​នោះ បាន​បើក​បត់​ឆ្វេង​ទៅ​ទិស​ខាងត្បូង​ចូល​ទៅ​តាម​ផ្លូវ​បេតុង​រោងចក្រ​ដំបូល​ខៀវ ហើយដោយ​សារ​តែ​កន្ទុយ​រថយន្ត​កុងតឺន័រ​នោះ​វែង​ពេក ក៏​បាន​កៀរ​ម៉ូត​ជន​រង​គ្រោះ​កៀប​ផ្ទប់​ជាមួយ​រថយន្ត MAZDA បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​នោះ រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ធ្វើការ​សម្រួល​ចរាចរ កុំ​ឲ្យ​មានការ​កកស្ទះ ដោយឡែក​ភាគី​រថយន្ត​បង្ក​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ខាង​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ រួម​ជាមួយ​ខាង​ម្ចាស់​រថយន្ត MAZDA ដើ​ម្បូ​បញ្ចប់រឿង​នៅ​នឹង​កន្លង​កើតហេតុ​នោះ​តែ​ម្ដង ៕