ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​ភិ​រម្យ​ប្រាជ្ញ ឈួ​ន បាន​ទទួល​ផ្ទះ​ថ្មី​

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី​ទេព រង្សី ជា​ភរិយា កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ បាន​ប្រគល់​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​ស្រម៉​ក្រោម

ខេត្តតាកែវ ៖ លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី​ទេព រង្សី ជា​ភរិយា កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ បាន​ប្រគល់​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ជូន​លោក​ព្រឹទ្ធ​ភិ​រម្យ​ប្រាជ្ញ ឈួ​ន វរ​សិល្បករ​ចាប៉ី​ដង​វែង ។

ផ្ទះ​មួយ​ខ្នង​នោះ​មាន​ទទឹង​៥​ម៉ែត្រ បណ្ដោយ​៧​ម៉ែត្រ ចំណាយ​ប្រាក់​សាងសង់​អស់​ជិត​១​ម៉ឺន​ដុល្លារ​ជា​អំណោយ​ផ្ទាល់​របស់​លោក​ខៀវ កា​ញា​រី​ទ្ធ និង​ភរិយា ។

នា​ឱកាស​នោះ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​អមដំណើរ​ដោយ​មន្ត្រី​មួយ​ចំនួន​របស់​ក្រសួង បាន​នាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​លោកតា​ប្រាជ្ញ ឈួ​ន ។ កន្លង​មក​សម្តេច​តេ​ជោ​បាន​ផ្តាំ​ឱ្យ​លោក​រដ្ឋមន្ត្រី​តាមដាន និង​យកចិត្តទុកដាក់​ចំពោះ​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន ។

ក្រៅពី​ជូន​ផ្ទះ​ដ៏​ស្រស់​ស្អាត លោក​ខៀវ កា​ញា​រី​ទ្ធ បាន​ជូន​លោកតា​ប្រាជ្ញ ឈួ​ន ប្រាក់​៥០០​ដុល្លារ​,​ទូរទស្សន៍​៤០​អីុ​ង បំពាក់​ឌី​ធី​វី និង​សម្ភារ​ជា​ច្រើន​ទៀត ។

លោកតា​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន និង​ក្រុម​គ្រួសារ​រីករាយ​ជា​ពន់ពេក​ចំពោះ​ការ​បាន​ទទួល​ការ​ឧបត្ថម្ភ​ទាំងនោះ​ពី​លោក​រដ្ឋមន្ត្រី ។

លោកតា​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន អាយុ​៧៩​ឆ្នាំ ។ គាត់​មាន​ជំងឺ​ប្រចាំ​កាយ​មិន​អាច​ដើរ​បាន​ទេ អង្គុយតែ​លើ​រទេះរុញ​ប៉ុណ្ណោះ ៕