ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ដំឡូង​មី​ល្អ​ចំពោះ​សុខភាព​ដែរ​ឬទេ ?

6 ឆ្នាំ មុន

ដំឡូង​មី​មាន​ផ្ទុក​សារធាតុ​សេ​លេ​ន្យូ​ម ទង់ដែង កាល់ស្យូម ម៉​ង់​ហ្គា​ណែ​ស និង​ជាតិ​ដែក វីតាមីន​B6 B9 និង B5 ។

អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ដំឡូង​មី​ចំពោះ​សុខភាព​របស់​អ្នក គឺ​៖

ដំឡូង​មី​មាន​ផ្ទុក​សារធាតុ​សេ​លេ​ន្យូ​ម ទង់ដែង កាល់ស្យូម ម៉​ង់​ហ្គា​ណែ​ស និង​ជាតិ​ដែក វីតាមីន​B6 B9 និង B5 ។

អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ដំឡូង​មី​ចំពោះ​សុខភាព​របស់​អ្នក គឺ​៖

១-​សុខភាព​ផ្លូវ​រំលាយ​អាហារ
ដំឡូង​មី​មាន​ជាតិ​សរសៃ​ជា​ច្រើន ។ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកមាន​ដំណើ​ការ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ឱ្យ​បាន​គ្រប់គ្រាន់ ។ ការ​ទទួលទាន​ដំឡូង​មី​ជា​ប្រចាំ​អាច​ទប់ស្កាត់​បញ្ហា​ទល់លាមក ការ​ឈឺចាប់​ក្នុង​ពោះវៀន ហើមពោះ និង​សូ​ម្បី​តែ​មហារីក​ពោះវៀនធំ ។

២-​លំហូរ​ឈាម
ដំឡូង​មី​មាន​ផ្ទុក​ជាតិ​ដែក ។ រាង​កាយ​របស់​អ្នក​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើត​កោសិកា​ឈាម​ថ្មី ។ ដូច្នេះ​ការ​ទទួលទាន​ដំឡូង​មី​ជា​ប្រចាំ​អាច​ការពារ​ជំងឺ​ស្លេកស្លាំង និង​អាច​ពង្រឹង​លំហូរ​ឈាម​ផង​ដែរ ។

៣-​អាស៊ីតហ្វូលីក
ដំឡូង​មី​មាន​អាស៊ីត​ហ្វូ​លិ​ក និង​វីតាមីន B ច្រើន​ប្រភេទ ។ ប្រសិនបើ​អ្នក​កំពុង​លេបថ្នាំ​បំប៉ន​វីតាមីន​បន្ថែម សូម​សាកល្បង​ទទួលទាន​ដំឡូង​មី​វិញ​បន្ទាប់​ពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។

៤-​សម្ពាធ​ឈាម
សារធាតុ​ប៉ូ​តា​ស្យូ​ម​ដែល​មាន​វត្ត​មាននៅ​ក្នុង​មើមដំឡូង​មី​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​លើ​សរសៃឈាម និង​សរសៃឈាម​អាកទែរ ។ ម្យ៉ាងទៀត ប៉ូ​តា​ស្យូ​ម​ក៏​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​សារធាតុ​រាវ​ក្នុង​រាង​កាយ​ផង​ដែរ ។

៥-​សុខភាព​ឆ្អឹង
ដំឡូង​មី​ក៏​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​របស់​អ្នកផង​ដែរ ។ វា​មាន​ជាតិ​ដែក កាល់ស្យូម និង​វីតាមីន K ។ វា​អាច​ការពារ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​ឆ្អឹងសន្លាក់៕