ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ភ័​ក្រ កុ​សុ​ម៉ា ខ្លាច​ការ​រិះគន់​តាម​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា ត្រៀម​ចាកចេញ​ទៅ​ច្រៀង​នៅ​ពីរ​ប្រទេស​ព្រម​គ្នា ។

កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា ត្រៀម​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ជប៉ុន ក្នុង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា ត្រៀម​ចាកចេញ​ទៅ​ច្រៀង​នៅ​ពីរ​ប្រទេស​ព្រម​គ្នា ។

កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា ត្រៀម​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ជប៉ុន ក្នុង​ខែសីហា នេះ​ក្នុង​រយៈពេល​១០​ថ្ងៃ ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​កុ​សុ​ម៉ា ទៅ​ច្រៀង​នៅ​ប្រទេស​ជប៉ុន​ជាមួយ​តារាចម្រៀង​បី​បួន​នាក់​ទៀត ។ ក្រុម​ចម្រៀង​នេះ​នឹង​បំពេ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​យើង​នៅ​ទីនោះ​ឱ្យ​សប្បាយ​រីករាយ​ជាមួយ​ការ​រាំ​លេង​កម្សាន្ត​ប្រកបដោយ​សាមគ្គីភាព និង​មិត្តភាព ។

សុ​ភ័​ក្រ កុ​សុ​ម៉ា​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ការ​ចេញ​ទៅ​ជប៉ុន​គឺ​ច្រៀង​នេះ​ប្រមូល​ថវិកា​មួយ​ចំនួន​យក​ទៅ​ជួយ​វត្ត​ខ្មែរ​មួយ​នៅ​ខេត្ត​មួយ​របស់​ប្រទេស​ជប៉ុន ដែល​ជាវ​ត្តរបស់​ខ្មែរ​យើង ។ នាង​ខ្ញុំ​សប្បាយចិត្ត​ទើប​គិត​ថា​នឹង​ផ្ចិតផ្ចង់​ការ​សម្តែង​ឱ្យ​ល្អ​» ។

បន្ទាប់​ពី​មក​ដល់​ស្រុក​វិញ​ហើយ​នោះ នៅ​ខែវិច្ឆិកា កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា​បន្តដំណើរ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី រយៈពេល​១​ខែ​ជា​កន្លែង​ដែល​នាង​ធ្លាប់​ទៅ​សម្តែង​ច្រើន​លើក​មក​ហើយ ។

ដំណើរ​ចេញ​ច្រៀង​នៅ​ក្រៅប្រទេស​លើក​ក្រោយ​នេះ ខណៈ​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា លូតលាស់​ជាង​មុន ។ ប្រជាប្រិយភាព​កើនឡើង ដោយសារ​តែ​នាង​ធ្វើ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ ហើយ​និយាយ​បែប​កំប្លែង​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ ។ ធ្វើ​ពិធី​ការិនី​នៅ​ទូរទស្សន៍​ម៉ា​យ​ធី​វី​ក្នុង​កម្មវិធី​«​ពេញចិត្ត​ឬ​អត់?​» និង​ទូរទស្សន៍​បាយ័ន​នោះ សុ​ភ័​ក្រ កុ​សុ​ម៉ា​និយាយ​ស្តី​ប្រយ័ត្នប្រយែង​ខ្លាច​ខុស​លើសលស់ ។ និយាយ​ខុស​កុ​សុ​ម៉ា ខ្លាច​ការ​រិះគន់​ពី​ទស្សនិកជន ព្រោះ​បច្ចុប្បន្ន​មានរឿង​អ្វី​កើតឡើង​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ព្រោងព្រាត ។ «​នាង​ខ្ញុំ​ខ្លាច​កា​រិះគន់​ណាស់​ពេល​ណា​នាង​ខ្ញុំ​និយាយ​អ្វី​ខុស​ទាំង​មិន​បាន​តាំងចិត្ត​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ព្រោះ​អ្នក​រិះគន់ គឺ​មិនធម្មតា​ទេ​នៅ​តាម​បណ្តាញ​សង្គម ។ ម៉្លោះ​ហើយ​ទម្រាំ​តែ​ឈោង​បាន​ភាព​លេចធ្លោ​រាល់​ថ្ងៃនេះ​នាង​ខ្ញុំ​តស៊ូ​ក្នុង​វិ​ថី​សិល្បៈ​យូរ​ឆ្នាំ​តាំងពី​នៅ​ក្មេង​មក ទើប​មិន​ចង់​បាត់បង់​ឱកាស​ទៅ​វិញ​ឡើយ ។ ដូច​ដឹង​ហើយ​សិល្បៈ​តែ​ធ្លាក់​ហើយ​គឺ​មិន​ងាយ​នឹង​គាស់​ឡើង​មក​វិញ​ដែរ មិនដឹង​យ៉ាងម៉េច ! ដូច្នេះ​ហើយ​ទើប​នាង​ខ្ញុំ​ខិតខំ​រក្សា​ការ​ឈរជើង​នេះ​ឱ្យ​ល្បី​បាន​យូរ​នៅ​ក្នុង​អាជីព​សិល្បៈ​» ៕