ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ហុងកុង​ត្រូវការ​កម្លាំង​ពលករ​ពី​កម្ពុជា​យ៉ាង​ហោច​ណាស់​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រដ្ឋលេខាធិការ​នៃ​ការិយាល័យ​ទទួល​បន្ទុក​វិស័យ​ការងារ និង​សុខុមាលភាព​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​ទីក្រុង​ហុងកុង​បាន​អះអាង​ថា

រាជធានី​ភ្នំពេញ​៖ រដ្ឋលេខាធិការ​នៃ​ការិយាល័យ​ទទួល​បន្ទុក​វិស័យ​ការងារ និង​សុខុមាលភាព​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​ទីក្រុង​ហុងកុង​បាន​អះអាង​ថា នៅ​ពេល​នេះ​ហុងកុង គឺ​មាន​​តម្រូវការ​ជំនួយការ​មេផ្ទះ​ប្រមាណ​ពី ១០០០ ទៅ​២០០០ ពាន់​នាក់ ទៅ​ធ្វើការ​នៅ​តំបន់ រដ្ឋបាល​ពិសេស​ហុងកុង​។​

​នៅ​ក្នុង​សន្និសីទកាសែត ក្រោយ​ជំនួប​សម្តែង​ការ​គួរសម​រវាង​ជាមួយ​លោក អ៊ិ​ត សំ​ហេង រដ្ឋ​​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១០ សីហា​នៅ​ទីស្តី​ការក្រសួង លោក​ឡូ​វ ជី​ក្វ័​ង (Law Chi Kwong) រដ្ឋលេខាធិការ​នៃ​ការិយាល័យ​ទទួល​បន្ទុក​វិស័យ​ការងារ និង​សុខុមាលភាព​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បាន​បញ្ជាក់​ថា​៖ « សព្វថ្ងៃ​នៅ​ទីក្រុង​ហុងកុង​មាន​ពលករ​បរទេស​បម្រើ​ការងារ​ផ្ទះ​ចំនួន​ប្រមាណ​ជាង ៣៥​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ហ្វី​លី​​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី ហើយ​ពលករ​ទាំងនោះ​ទទួល​បាន​សិទ្ធិ​និង​លក្ខខណ្ឌ​ការងារ​ដូច​ពលករ​ជនជាតិ​ហុងកុង ដោយឡែក​ពលករ​កម្ពុជា​ក៏​គ្នា​ដែរ​គឺ​នឹង​អាច​ទទួល​បាន​សិទ្ធិ និង​លក្ខខណ្ឌ​ការ​​​ងារ​ដូច​ទៅ​នឹង​ពលករ​ទាំងនោះ​ផង​ដែរ​”​។ សិទ្ធ​ទាំងនោះ​មាន​ដូច​ជា​៖ ការ​សម្រាក​មួយ​ថ្ងៃ​ក្នុង​​​មួ​យស​ប្តា​ហ៍ ឈប់​សម្រាក​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន​ពី ៧​ថ្ងៃ ទៅ ១៤​ថ្ងៃ ក្នុង​មួយ​ឆ្នាំ ការ​គាំពារ​ពេល​មាន​ផ្ទៃ ពោះ​ចំនួន​១០​ស​ប្តា​ហ៍ ការ​ធានា​រ៉ាប់​រ៉​ង​ពេល​មាន​ជំងឺ និង​បន្ថែម​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ពលករ​ដែល បម្រើ​ការងារ​យូរ​ឆ្នាំ​។​

​ក្នុង​ពិធី​សន្និសីទ​នេះ លោក​អ៊ិ​ត សំ​ហេង មាន​ប្រសាសន៍​ថា នៅ​ចុងឆ្នាំ​ខាង​មុខ​នេះ នឹង មាន​ពល​ការិនី​កម្ពុជា​ចេញដំណើរ​ទៅ​ហុងកុង​ជា​លើក​ដំបូង​ដើម្បី​ធ្វើ​ការងារ​ជា​ស្ត្រី​ជំនួយការ​ផ្ទះ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ជា​ជំហាន​ដំបូង ក្នុង​គំរោង​សាកល្បង​គឺ​ចំនួន ១០០០​នាក់ ហើយ​ប្រាក់​​ឈ្នួល​ពី ៥៥០​ដុល្លារ​ឡើង​ទៅ​៕