ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN និង​ក្រសួងយុត្តិធម៌ ​៖ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​ពន្ធនាគារ គឺ​ត្រូវ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដើម្បី​កាត់​បន្ថយ​ការ​ភាព​ណែន​ចង្អៀត​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​ឃុំខ្លួន​បណ្តោះអាសន្ន ក្រសួងយុត្តិធម៌​នឹង​ដាក់​គម្រោង​សាកល្បង​មួយ ស្តី​ពី​ការ​ដាក់ទោស​

រាជធានី​ភ្នំពេញ​៖  ដើម្បី​កាត់​បន្ថយ​ការ​ភាព​ណែន​ចង្អៀត​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​ឃុំខ្លួន​បណ្តោះអាសន្ន ក្រសួងយុត្តិធម៌​នឹង​ដាក់​គម្រោង​សាកល្បង​មួយ ស្តី​ពី​ការ​ដាក់ទោស​សហ​គមន៍ ដោយ​ការ​គាំទ្រ​ពី​ឧត្តមស្នងការ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​យុ​តិ្ត​ធម៌​។​

​លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​លោកស្រី រ៉ូ​ណា​ស្មី​ត (RHONA SMRTH) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​ជាមួយ​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​ថ្ងៃ​ទី​១០ ខែសីហា នៅ​ទីស្តីការក្រសួង​ថា​ ក្នុង​ជំនួប​លោក​
​ស្រី​បាន​ព្រួយ​បារ​ម្ភ​ចំពោះ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ច្រើន​នៅ​កម្ពុជា​។​

លោក​បន្ត​ថា ​លោកស្រី​ចង់​ឲ្យ​មានការ​ដាក់ទោស «​តែ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ឬ​ការ​អនុវត្ត​ទោស​កុំ​ដាក់​ពន្ធនាគារ ដូច​ជា​ទោស​សហ​គម ឬ​ជំនួស​ទោស​នៅ​ក្រៅ​ឃុំ​ស្ថិត​នៅ​ក្រោម​គ្រប់គ្រង​របស់​តុលាការ ដើម្បី​ជៀសវាង​ការ​​​កកស្ទះ​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ  និង​ចង់​ឲ្យ​មានការ​ឃុំខ្លួន​បណ្តោះអាសន្ន​មានការ​ថយ​ចុះ​នៅ​ក្នុង​ប្រទេស​
​កម្ពុជា»​។