ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​រថយន្ត​​រួម​គ្នា​បង្កើត​កម្មវិធី​កាត់​បន្ថយ​ផ្សែង

6 ឆ្នាំ មុន

រោងចក្រ​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ និង​អ្នកនយោបាយ​ក្នុង​ប្រទេស​ទាំងមូល បាន​រួមគំនិត​គ្នា​កាត់​បន្ថយ​ផ្សែង​បំពុល ដោយ​អាប់​ដេ​តទៅ​លើ​កម្មវិធី​បំពាក់​លើ​រថយន្ត​ម៉ា​ស៊ូ​ត​៥​លាន​គ្រឿង ។

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ រោងចក្រ​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ និង​អ្នកនយោបាយ​ក្នុង​ប្រទេស​ទាំងមូល បាន​រួមគំនិត​គ្នា​កាត់​បន្ថយ​ផ្សែង​បំពុល ដោយ​អាប់​ដេ​តទៅ​លើ​កម្មវិធី​បំពាក់​លើ​រថយន្ត​ម៉ា​ស៊ូ​ត​៥​លាន​គ្រឿង ។

សមាគម​ឧស្សាហកម្ម​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់​នឹង​បំពាក់​នូវ​កម្មវិធី​ថ្មី​លើ​រថយន្ត ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ចម្រោះ​ផ្សែង​មាន​ប្រសិទ្ធភាព​ថែម​មួយ​កម្រិត​ទៀត និង​ដោះស្រាយ​ការ​បំពុល​ខ្យល់ ដោយ​កាត់​បន្ថយ​ឧស្ម័ន​នី​ដ្រូ​សែន​អុកស៊ីត​បាន​ពី​២៥​ទៅ​៣០% ។

សមាគម​ខាងលើ​និយាយ​ថា ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា BMW, Daimler, Opel និង Volkswagen នឹង​ចាប់ផ្តើម​អនុវត្ត​បំពាក់​កម្មវិធី​ថ្មី​នេះ ក្រោយ​ការ​យល់ព្រម​ពី​សំណាក់​អាជ្ញាធរ​សហព័ន្ធ​ម៉ាស៊ីន​អា​ល្លឺ​ម៉​ង់ KBA ។

ខាង​ក្រុមហ៊ុន​រថយន្ត ក៏​យល់ព្រម​ចំណាយ​ប្រាក់​បន្តិចបន្តួច​ក្នុង​គម្រោង​ថ្មី​នេះ ដើម្បី​ជួយ​កាត់​បន្ថយ​ខ្យល់​កខ្វក់​នៅ​ក្នុង​ទីក្រុង ។

កិច្ចព្រមព្រៀង «​វេទិកា​ម៉ា​ស៊ូ​ត​ថ្នាក់​ជាតិ​» បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​បែរ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​រិះរក​វិធី​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​ក្នុង​ទីក្រុង ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី​នេះ​គ្មាន​វត្តមាន​អធិការបតី Angela Merkel ទេ ដោយសារ​តែ​គាត់​ជាប់​ធ្វើ​ដំណើរ​កម្សាន្ត​លំហែកាយ ៕