ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បកស្រាយ​ការ​រិះគន់ កាង​ឈ្មួញ​នាំ​មាត់​ទា​ចូល​តាម​…

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មេ​បញ្ជ​ការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៥០៣ បាន​បកស្រាយ​ការ​រិះគន់​ថា ៖ កាង​ឈ្មួញ​នាំ​មាត់​ទា​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់ ការ​បកស្រាយ​នេះ ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៥០៣ ខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ៖ មេ​បញ្ជ​ការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៥០៣ បាន​បកស្រាយ​ការ​រិះគន់​ថា ៖ កាង​ឈ្មួញ​នាំ​មាត់​ទា​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់ ការ​បកស្រាយ​នេះ ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៥០៣ ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៥០៣ ចំណុះ​យោធភូមិ​ភាគ​ទី​៥ បាន​ប្រាប់​ថា ៖ កាលពី​ថ្មី​ៗ​នេះ មាន​ព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​រិះគន់​លោក ថា​កាង​ឈ្មួញ​នាំ​មាន់​ទា​ចូល​ពី​ប្រទេស​ថៃ ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពី​មានការ​រិះគន់​ប៉ះពាល់​ដល់​អង្គភាព និង​លោក​ដែល​រិះ​គ្មាន​ការ​ពិត និង​ចេញផ្សាយ​ព័ត៌មាន​ខ្វះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ មាន​តែ​ការ​ចោទប្រកាន់​គ្មាន​ការ​បកស្រាយ ។

ទើប​ពេល​នេះ លោក​សុំ​បកស្រាយ​ថា ៖ ឈ្មួញ​នាំ​មាន់​ទា​ចូល​ជា​ការ​ពិត តែ​ការ​នាំ​ចូល​នោះ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ បាន​បង្ហាញ​លិខិត​ស្នាម​ថា ៖ មាន់​ទា​ដែល​នាំ​ចូល​នោះ គឺ​មានច្បាប់​ត្រឹមត្រូវ និង​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ទើប​លោក​ហ៊ាន​សម្រេច​ឲ្យ​នាំ​ចូល ។

លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន បាន​បញ្ជាក់​ថា ៖ ដោយ​ដាក់​វិធានការ​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត អនុវត្តន៍​តាម​សេចក្តីណែនាំ​ពី​ក្រសួងមហាផ្ទៃ ដើម្បី​លុប​បំបាត់​ច្រករបៀង​ខុសច្បាប់ និង​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ខុសច្បាប់ និង​ទំនិញគេចពន្ធ​លួច​នាំ​ចូល​ល្មើស​នឹង​ច្បាប់ ។

លោក​បាន​ដាក់​វិធានការ​លុប​បំបាត់​ច្រករបៀង​ខុសច្បាប់ និង​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ខុសច្បាប់ នៅ​ពេល​នេះ ត្រូវ​បាន​បិទ​អស់ហើយ បើ​កងកម្លាំង​ណាមួយ​ហ៊ាន​បើក​ច្រករបៀង ល្មើសច្បាប់ នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕