ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ចុះ​ត្រួតពិនិត្យ​ម្ហូបចំណី​អាហារ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហ​ការណ៍​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ដោយ លោក ង៉ែត ចេក

ខេត្តសៀមរាប ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហ​ការណ៍​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ដោយ លោក ង៉ែត ចេក ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​លើ​ចំណីអាហារ និង​គ្រឿង​សមុទ្រ​នៅ​ក្នុង​ផ្សារ​ចាស់ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ក្រុមការងារ​បាន​ពិនិត្យ​ទៅ​លើ​ប្រហិត​សាច់​ត្រី សរសៃ​គុយទាវ ខ្ញី សណ្តែកបណ្តុះ ត្រពាំង​ជ្រក់ និង​ស្ពៃជ្រក់ គ្រឿង​សមុទ្រ សាច់ក្រក់ ប្រហុក ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដូច​ជា Borax, Salicylic Acid និង​ម្សៅ​ស Sodium Hydrosulfite ជា​លទ្ធ​នៃ​ការ​ធ្វើការ​ពិសោធន៍ គឺ​មិន​មានការ​ដាក់​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ​។

លោក ង៉ែត ចេក ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន ដឹង​ថា ក្នុង​ខណៈ​ពេល​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជា​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​លើ​ចំណីអាហារ និង​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រុមការងារ​បាន​ពិនិត្យ​ទៅ​លើ​ប្រហិត​សាច់​ត្រី សរសៃ​គុយទាវ ខ្ញី សណ្តែកបណ្តុះ ត្រពាំង​ជ្រក់ និង​ស្ពៃជ្រក់ គ្រឿង​សមុទ្រ សាច់ក្រក ប្រហុក ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដូច​ជា Borax, Salicylic Acid និង​ម្សៅ​ស Sodium Hydrosulfite ជា​លទ្ធ​នៃ​ការ​ធ្វើការ​ពិសោធន៍ គឺ​មិន​មានការ​ដាក់​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ​។

លោក ង៉ែត ចេក បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ទេសចរណ៍​ដែល​មក​ទស្សនា​ខេត្តសៀមរាប​នោះ កន្លង​មក​មន្ត្រី​ជំនាញ​របស់​លោក​តែងតែបាន​ចុះ​ទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​ដែល​ត្រូវ​ហាមឃាត់​ដាក់​ក្នុង​ចំណីអាហារ​ផ្សេង​ៗ និង​គ្រឿង​កំប៉ុង ឬ​ក៏​ដប​គ្រប់​ប្រភេទ​នៅ​តាម​បណ្តា​ផ្សារ​នានា នៅ​ទូ​ទាំង​ខេត្ត​ជា​ច្រើន​លើក​ច្រើន​សារ​។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ចំណីអាហារ​នៅ​ក្នុង​ផ្សារ​ចាស់​នេះ គឺ​មាន​សារៈសំខាន់​បំផុត​ដែល​មិន​អាច​បណ្តែតបណ្តោយ​បាន​នោះ​ឡើយ ពីព្រោះ​ផ្សារ​ចាស់​នេះ​ជា​ផ្សារ​ដែល​មាន​អ្នក​ទេសចរណ៍​មក​ចូល​ទៅ​ទិញ​ចំណីអាហារ​បរិភោគ​ច្រើន​ជាងគេ ដូច្នេះ​មន្ត្រី​ជំនាញ​ត្រូវ​តែ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​បើ​មាន​ចំណីអាហារ​ណាមួយ​គ្មាន​គុណភាព និង​គ្មាន​សុវត្ថិភាព នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍ ហើយ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជា​ពិសេស​ក្នុង​ខេត្តសៀមរាប​នេះ​តែ​ម្តង​។

លោក​បន្ត​ទៀត​ថា ក្រៅពី​ការ​ធ្វើការ​ពិសោធន៍​ទៅ​ចំណីអាហារ​ផ្សេង​ៗ មន្ត្រី​ជំនាញ​ក៏​បាន​ចែក​ជូន​នូវ​រូបភាព​Poster និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​អ្នក​លក់ដូរ និង​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យល់​ដឹង​អំពី​ផលវិបាក​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​អាហារ​ហួស​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់ និង​ការ​ដាក់​លាយ​បន្ថែម​សារធាតុ​គីមី​ហាមឃាត់​ចូល​ក្នុង​ម្ហូបអាហារ​។  ក្រុម​អាជីវករ​នៅ​ផ្សារ​ចាស់​ខេត្តសៀមរាប បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត និង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នេះ ហើយ​ពួក​គាត់​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​ឲ្យ​ញឹកញាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ចំណីអាហារ​ទៅ​បរិភោគ​មាន​សុវត្ថិភាព​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​ត្រួតពិនិត្យ រកសារ​ធាតុគីមី លើ​ចំណីអាហារ និង​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រុមការងារ​បាន​ពិនិត្យ​ទៅ​លើ​ប្រហិត​សាច់​ត្រី សរសៃ​គុយទាវ ខ្ញី សណ្តែកបណ្តុះ ត្រពាំង​ជ្រក់ និង​ស្ពៃជ្រក់ គ្រឿង​សមុទ្រ សាច់ក្រក ប្រហុក ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដូច​ជា Borax, Salicylic Acid និង​ម្សៅ​ស Sodium Hydrosulfite ជា​លទ្ធ​នៃ​ការ​ធ្វើការ​ពិសោធន៍ គឺ​មិន​បាន​រក​ឃើញ​នូវ សារធាតុ​គីមី លើ​ចំណីអាហារ​នៅ​ក្នុង​តំបន់​ផ្សារ​ចាស់​នោះ​ទេ​៕