ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ទិញ​បាន Neymar ផ្អើល​អស់​ពិភព​បាល់ទាត់​ហើយ​នៅ​តែ​មិន​ឆ្អែត

6 ឆ្នាំ មុន

យោង​តាម Le Parisien បាន​ឲ្យ​ដឹង​ថា PSG គ្រោង​នឹង​ជះ​លុយ​ម្តងទៀត

យោង​តាម Le Parisien បាន​ឲ្យ​ដឹង​ថា PSG គ្រោង​នឹង​ជះ​លុយ​ម្តងទៀត ក្នុង​ការ​ទិញ​យក​កីឡាករ​បន្ថែម​មុន​ពេល​រដូវ​កាល​ទិញ​ដូរ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែសីហា នេះ ។

Mbappe ជា​ជម្រើស​ទី​មួយ​ដែល PSG ចង់បាន តែ​ប្រសិនបើ​គេ​មិន​ព្រម​មក​ទេ Countinho ជា​ជម្រើស​បន្ទាប់ ។ តែ​កីឡាករ​ទាំង​ពីរ​នាក់ ដែល​គេ​ចង់បាន សុទ្ធតែ​ជា​គោលដៅ​របស់​ក្លឹ​ប​ដទៃ​ទៀត​ដូច​គ្នា ។ 

Mbappe មាន Real Madrid និង Manchester United មក​ចែចង់ ។ រីឯ Coutinho មាន​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona មក​ទាក់ទាញ​យក​ទៅ​លេង​ជំនួស​ជើង​ខ្លាំង Neymar ។ ម្យ៉ាងវិញទៀត ខាង​ក្លឹ​ប​របស់​កីឡាករ​ទាំង​ពីរ​ខាងលើ​សុទ្ធតែ​ធ្លាប់​ប្រាប់​ថា ពួក​គេ​មិនមែន​សម្រាប់​លក់​ទេ ។ បើ​និយាយ​ពី​តម្លៃ​ខ្លួន​វិញ​គឺ Mbappe ថ្លៃ​១៦០​លាន​ផោន និង Coutinho ថ្លៃ​១០០​លាន​ផោន ៕