តំបន់ប្រយុទ្ធទិញបាន Morata ហើយ តែនៅខ្វះតំបន់ពីរទៀត
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា អ្នកចាត់ការក្លឹបតោខៀវ Chelsea លោក Antonio Conte បង្ហើបថា
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា អ្នកចាត់ការក្លឹបតោខៀវ Chelsea លោក Antonio Conte បង្ហើបថា
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា អ្នកចាត់ការក្លឹបតោខៀវ Chelsea លោក Antonio Conte បង្ហើបថា លោកចង់ទិញកីឡាករឲ្យបាន៣នាក់ទៀត មុនពេលរដូវកាលដោះដូរកីឡាករត្រូវបានបញ្ចប់ ។
នាពេលកន្លងមកក្រុមតៀខៀវនេះបានជះលុយអស់១៦៥លានដុល្លារសហរដ្ឋអាមេរិកដើម្បីទិញយកកីឡាករឆ្នើមមួយចំនួនដូចជា Alvaro Morata, Tiemoue Bakayoko និង Antonio Rudiger។ ទោះបីជាទិញបានកីឡាករខ្លះហើយក៏ដោយ ក៏លោក Conte នៅចង់បានកីឡាករ៣នាក់ទៀតសម្រាប់រដូវកាលបន្ទាប់នេះ ។ លោកត្រូវការខ្សែបម្រើ និងខ្សែការពារសម្រាប់ការប្រកួត ។
មុខព្រួញរបស់ Chelsea ចង់បាញ់យកកីឡាករដូចជា Virgil van Dijk និង Serge Aurier ។ មុខព្រួញក្រៅពីនេះមានដូចជា Danny Drinkwater, Ross Barkley, Antonio Candreva និង Alex Oxlade-Chamberlain ៕
ចែករំលែកព័តមាននេះ