ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ឧស្សាហកម្ម​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​កម្ពុជា

6 ឆ្នាំ មុន

ការ​តាំងពិព័រណ៍​ក្នុង​ឆ្នាំ​២០១៧ អំពី​ឧស្សាហកម្ម​គ្រឿងយន្ដ​កម្ពុជា​អន្ដរជាតិ (CIMIF) និង​ឧស្សាហកម្ម​សម្លៀក​បំពាក់ & វាយនភ័ណ្ឌ​កម្ពុជា​អន្ដរជាតិ (CTG) នឹង​ប្រារព្ធ​ធ្វើ​ឡើង​ដំណាលគ្នា​

ការ​តាំងពិព័រណ៍​ក្នុង​ឆ្នាំ​២០១៧ អំពី​ឧស្សាហកម្ម​គ្រឿងយន្ដ​កម្ពុជា​អន្ដរជាតិ (CIMIF) និង​ឧស្សាហកម្ម​សម្លៀក​បំពាក់ & វាយនភ័ណ្ឌ​កម្ពុជា​អន្ដរជាតិ (CTG) នឹង​ប្រារព្ធ​ធ្វើ​ឡើង​ដំណាលគ្នា​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែសីហា នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ការ​តាំង​បង្ហាញ​ទាំង​ពីរ​នេះ​នឹង​រួម​មាន​អ្នក​តាំង​ពិ​ព័​ណ៍​ចំនួន​១៧៥ ក្រុមហ៊ុន​មក​ពី​១៤​ប្រទេស និង​តំបន់ ដែល​មាន​ដូច​ជា កម្ពុជា ប៊ុល​ហ្គា​រី ចិន អា​ហ្លឺ​ម៉​ង់ ហុងកុង ឥណ្ឌា អ៊ី​តា​លី ឥណ្ឌូ​នេ​ស៊ី ជប៉ុន ម៉ា​ឡេ​ស៊ី សាំង​ហ្គា​ពួរ តៃវ៉ាន់ ថៃ និង វៀតណាម ដើម្បី​បង្ហាញ​ពី​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ដំណោះស្រាយ​ល្អ​ប្រសើរ​នូវ​ស្តង់​ចំនួន 200 ។

ដោយ​មានការ​រៀបចំ​ដោយ​ក្រ​ហ៊ុន Yorkers Trade & Marketing Service Co., Ltd ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល និង​វិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មានការ​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ជា​ពិសេស​ត្រូវ​បាន​គាំទ្រ​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម (TPD)​។

ការ​តាំង​ពិ​ព័​ណ៍​ទាំង​ពីរ​នេះ បាន​រួម​បញ្ចូល​សមាសធាតុ​សំខាន់​ៗ ទាំងអស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ដូច​ជា ៖ ជ័រ​ប្លា​ស្ទិ​ច និង​កៅស៊ូ​, ការ​បោះពុម្ព​, ការ​វេច​ខ្ចប់​, ការ​កែ​ច្នៃ​ម្ហូបអាហារ​, គ្រឿងចក្រ​កសិកម្ម​, ឧបករណ៍ និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​, គ្រឿងបន្លាស់​រថយន្ដ​, វិស្វកម្ម​ថាមពល និង​អគ្គី​ស​នី​, និង​សម្លៀក​បំពាក់ & វាយនភ័ណ្ឌ​។ ជាមួយនឹង​វត្តមាន​អ្នក​តាំងពិព័រណ៍​ដ៏​មាន​សក្ដានុពល​ទាំង​ថ្នាក់​ជាតិ និង​អន្ដរជាតិ​ជា​ច្រើន​ក្រុមហ៊ុន អ្នកជំនួញ និង​អ្នក​ទស្សនា​អាច​រក​ឃើញ​អ្នក​ផ្គត់ផ្គង់​ដ៏​ល្អ​បំផុត​សម្រាប់​ពួក​គេ នូវ​ផលិតផល​ដែល​ពួក​គេ​ត្រូវការ​នៅ​ក្នុង​វិស័យ​នេះ​តាម​រយៈ​វេទិកា​ជំនួញ​ពាណិជ្ជកម្ម​មួយ​នេះ​។

បន្ថែម​លើ​នេះ សមាគម​ឧស្សាហកម្ម​នៅ​តៃវ៉ាន់​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​អស្ចារ្យ​សំរាប់​ការ​តាំង​បង្ហាញ​នេះ តាម​រយៈ​ការ​ដឹកនាំ​សមាជិក​សំខាន់​ៗ​របស់​គេ​ដើម្បី​ចូលរួម​ការ​តាំង​ពិ​ព័​ណ៍​នេះ ដែល​រួម​មាន សមាគម​រោងចក្រ​ផលិត​អគ្គិសនី និង​អគ្គី​ស​នី​តៃវ៉ាន់ (TEEMA) សមាគម​អ្នក​ផលិត​រថយន្ត​ដឹក​ជញ្ជូន​តៃវ៉ាន់ (TVMA) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​វាយនភ័ណ្ឌ​តៃវ៉ាន់ (TTRI) ។