ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rooney ថា​គ្មាន​នរណា​អាច​បំបែក​កំណត់​ត្រា​របស់​ខ្លួន​នៅ Man Utd ឡើយ​លើកលែងតែ…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United មានការ​ជឿជាក់​ថា គ្មាន​នរណា​ម្នាក់​អាច​មក​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹ​ប​បិសាច​ក្រហម បាន​ច្រើន​ជាង​លោក​ឡើយ​ក្រៅពី​កីឡាករ​ជើង​ខ្លាំង​ពីរ​នាក់ ដែល​រួម​មាន Messi និង Ronaldo ។ 

Wayne Rooney ប្រាប់​ថា ទាល់តែ​ក្លឹ​ប​បិសាច​ក្រហម​ទៅ​ទិញ​កីឡាករ Messi ឬ Ronaldo ទើប​អាច​បំបែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​បាន ។ កីឡាករ​ដែល​ទើប​ផ្លាស់​ចូល​ក្លឹ​ប Everton រូប​នេះ បាន​ប្រាប់​ថា «​អ្នក​នឹង​មិនដឹង​ទេ​ថា បើសិន​ក្លឹ​ប​អាច​ទិញ​កីឡាករ​ដូច​ជា Messi ឬ Ronaldo បាន នោះ​ទើប​កំណត់​ត្រា​របស់ខ្ញុំ​មាន​គេ​បំបែក​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​នៅ​ក្លឹ​ប​បិសាច​ក្រហម អស់​រយៈពេល​១៣​រដូវ​កាល Rooney ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ ១៥៣​គ្រាប់ ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ​ក្នុង​ក្លឹ​ប ៕