ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផូស៊ីល​ត្រី​អាយុ​ប្រហែល​250​លាន​ឆ្នាំ​មុន មាន​រូបរាង​ស្រ​ដៀងនឹង…

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​ប្រទះ​ឃើញ​ផូស៊ីល​ត្រី​ពូជ​ថ្មី​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​របស់​រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក គឺជា​គ្រោងឆ្អឹង​ផ្នែក​មាត់​មាន​ប្រវែង​ដល់​ទៅ​២៦​សង្ទីម៉ែត្រ ធ្វើ​ឱ្យ​ពួក​គេ​មាន​ជំនឿ​ថា

សារព័ត៌មាន​បរទេស​ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​ប្រទះ​ឃើញ​ផូស៊ីល​ត្រី​ពូជ​ថ្មី​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​របស់​រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក គឺជា​គ្រោងឆ្អឹង​ផ្នែក​មាត់​មាន​ប្រវែង​ដល់​ទៅ​២៦​សង្ទីម៉ែត្រ ធ្វើ​ឱ្យ​ពួក​គេ​មាន​ជំនឿ​ថា ​ប្រវែង​នៃ​ដងខ្លួន​របស់​ត្រី​ប្រភេទ​នេះ​អាច​មាន​១,៨​ម៉ែត្រ មាន​ចង្កា​វែង និង​ធ្មេញ​មុត​ស្រួច ។ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ វា​ខាំ​ចំណី រួច​លេប​ចូល​ពោះ​ស្រ​ដៀង​ត្រី​ឆ្លាម​បច្ចុប្បន្ន ។

ការ​រក​ឃើញ​នេះ​ចុះ​ផ្សាយ​ក្នុង​ «Reno Gazette»​ កាលពី​ថ្ងៃ​ទី​១ សីហា ២០១៧ ខណៈ​ពេល​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ជា​លើក​ដំបូង​កាលពី​៥​ឆ្នាំ​មុន​មានឈ្មោះ​ថា​ «Birgeria Americana» ​មានជីវិត​រស់នៅ​ជាង​២៥០​លាន​ឆ្នាំ​មុន​ក្នុង​យុគសម័យ​ «​ទ្រី​យ៉ា​ស៊ីក​» (Triassic) ។ ការ​រក​ឃើញ​នេះ គឺជា​រឿង​សំខាន់​មួយ​ ព្រោះ​អាច​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ ច​ចាប់ផ្តើម​យល់​លើ​រូបភាព​ថា សត្វ​សាហាវ​នានា​បាន​វិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្រោយ​ពី​កើត​បាតុភូត​ផុត​ពូជ​លើក​ទី​៣​នៅ​លើ​ផែនដី​ដែល​កើតឡើង​មុន​យុគសម័យ​ទ្រី​យ៉ា​ស៊ី​ក ។

ភស្តុ​តាង​នានា​បញ្ជាក់​ថា Birgeria Americana ​មានជីវិត​រស់នៅ​ក្នុងអំឡុងពេល​ប្រហែល​១​លាន​ឆ្នាំ ក្រោយ​ពី​ផុត​ពូជ​ដ៏​ធំធេង​ធ្វើ​ឱ្យ​សត្វ​ទឹក​ជាង​៩០%​បាត់​ពី​ផែនដី ។ ក្រៅ​ពី​នេះ ​សម្តែង​ឱ្យ​ឃើញ​ថា ត្រី​ដ៏​ធំ​អាច​មានជីវិត​នៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ដែល​ធ្លាប់​រស់នៅ​ដូច​សត្វ​ដទៃ​ទៀត ប៉ុន្តែ​នៅ​សម័យ​នោះ​ទឹក​នៅ​ក្បែរ​ខ្សែ​អេក្វាទ័រ​លើ​ដែនដី​ដែល​ក្លាយ​ជា​រដ្ឋ​ណេ​វ៉ា​ដា​បច្ចុប្បន្ន​អាច​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​៣៥,៥​អង្សា​សេ​ដែល​ត្រី​ក្នុង​សម័យ​បច្ចុប្បន្ន​មិន​អាចរ​ស់បាន ៕