ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ឃាតក​សម្លា.ប់​សង្សារ​ដែល​ជិត​រៀប​ការ​នៅ​ក្នុងផ្ទះ​សំណាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​៩ សីហា

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​៩ សីហា បាន​សម្រេច​ឃុំខ្លួន​ឃាតក​ច្របាច់​.​ក​សម្លាប់​អតីត​សង្សារ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​«​ឃាតកម្ម តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្ម ដែល​បទល្មើស​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់គុក​អស់​មួយ​ជីវិត ។ 

ជនសង្ស័យ​មានឈ្មោះ ខន ឡា អាយុ​១៩​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ក្នុងភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ។ នារី​រង​គ្រោះ​ឈ្មោះ អ៊ី សុខា អាយុ​២៦​ឆ្នាំ មុខរបរ​ដេរខោ​អាវ មាន​ទីលំនៅ​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ គួរ​បញ្ជាក់​ថា ជន​ជា​ឃាតករ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​នៅ​ខេត្តកំពត នៅ​ថ្ងៃ​ទី​៥ សីហា ។ ក្រោយ​ពី​ចាប់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​នៅ​ក្នុងផ្ទះ​សំណាក់ មុនី​កា បន្ទប់​លេខ​៣២ ជាន់​ទី​២ ផ្ទះ​លេខ​២៥៣J ផ្លូវ​លេខ ៣៦០ ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​ពី​ភាព​សាហាវ​ឃោ​ឃៅ​ព្រៃផ្សៃ​ពី​សំណាក់​ជន​ជា​ឃាតក​នោះ ។ ក្រោយ ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា គេ​មាន​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១ ៧ មុន​ចូល​ឆ្នាំ​ខែ្ម​រ ដែល​បាន​ស្គាល់គ្នា​តាម​រយៈ​លេង​ហ្វេ​ស​ប៊ុ​ក​តាំងពី​ខ្លួន​នៅ​ធ្វើការ​ជា​សន្តិសុខ នៅ​ខេត្តកោះកុង ។ 

ជន​ជា​ឃាត​កបាន​បន្ត​ថា ខ្លួន​បាន​ជួប​ជន​រង​គ្រោះ​ចំនួន​២​ដង គឺ​លើក​ទី​១​នៅ​មុខ​វាំង និង​លើក​ទី​២ បាន​លួងលោម​នាង​ទៅ​ដេក​រួមរ័ក​ក្នុងផ្ទះ​សំណាក់ មុនី​កា ដែល​ខណៈនោះ​ខ្លួន​បាន​បបួល​នាង​ទៅ​លេង​ស្រុក​កំណើត​ខេត្តកំពត​តែ​នាង​បាន​ប្រកែក និង​បាន​ពោល​ពាក្យ​ថា ជិត​ដល់​ថ្ងៃ​រៀប​ការ​ជាមួយ​បុរស​ថ្មី​ហើយ មិន​អាច​ទៅ​បាន​ទេ ។ គ្រាន់​ឮ​ពាក្យ​ថា រៀប​ការ​ជាមួយ​បុរស​ផ្សេង​នោះ ខ្លួន​កើត​មាន​កំហឹង​ពុះកញ្ជ្រោល​ស្ទុះ​ច្របាច់​.​ក​នាង​រហូត​ដល់​ស្លាប់ និង​មិន​អស់ចិត្ត​បាន​អូស​ជន​រង​គ្រោះ​យក​ទៅ​រឹត​.​ក​នឹង​ខ្សែ​កង្ហា​ព្យួរ​ជញ្ជាំង​ថែម​ទៀត ។ ពេល​សម្លាប់​នារី​ជាស​ង្សា​ហើយ​គេ​បាន​យក​ម៉ូតូ​នាង​ជិះ​គេចខ្លួន​ដល់​ទៅ​៣ ៤​ខេត្ត និង​វិល វល់​ៗ​បាន​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​វិញ​ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​ទៅ ៕