ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រុង​ប្រយ័ត្ន​ជំងឺ​មជ្ឈិម​បូព៌ា​ជា​ជំងឺ​អាច​បណ្តាល​ឱ្យ​ស្លា.ប់

6 ឆ្នាំ មុន

ចាប់តាំងពី​ឆ្នាំ​២០១២​មក ប្រទេស​ចំនួន​២៧ បាន​រាយការណ៍​ថា កើត​មាន​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌​៌ា (MERS) សរុប​ចំនួន​២.០៤០​នាក់​ក្នុង​នោះ​ស្លា.ប់​៧១២​នាក់ ភាគច្រើន​កើត​លើ​បុរស​រហូត​ដល់​

ចាប់តាំងពី​ឆ្នាំ​២០១២​មក ប្រទេស​ចំនួន​២៧ បាន​រាយការណ៍​ថា កើត​មាន​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌​៌ា (MERS) សរុប​ចំនួន​២.០៤០​នាក់​ក្នុង​នោះ​ស្លាប់​៧១២​នាក់ ភាគច្រើន​កើត​លើ​បុរស​រហូត​ដល់​៦៥,៦% ព្រោះតែ​បុរស​គឺជា​អ្នក​ថែទាំ​សត្វ និង​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ នឹង​សត្វ​អូដ្ឋ​ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌ា​។

ភស្តុ​តាង​ខាង​វិទ្យាសាស្ត្រ​នា​ពេល​បច្ចុបន្នបង្ហាញ​ថា ​សត្វ​អូដ្ឋ​នៅ​ប្រទេស​អា​រ៉ាប់ គឺជា​ជំរក​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌ា ។ ស្ទើរតែ​ពាក់​កណ្តាល​នៃ​ករណី​អ្នក​កើត​មាន​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌ា​ដែល​បាន​រាយការណ៍​ថា អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ និង​ស្លាប់ ដោយ​ក្នុង​នោះ​មាន​ប្រមាណ​ជា​២០%​ត្រូវ​បាន​រាយការណ៍​ថា ជា​បុគ្គលិក​សុខាភិបាល ពីព្រោះ​ជំងឺ​នេះ​វា​បាន​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នកជំងឺ ។

កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៥ ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌ា​រាតត្បាត​ទ្រង់ទ្រាយ​ធំ​ជាងគេ គឺ​នៅ​ប្រទេស​កូរ៉េ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ ។

មន្ទីរពេទ្យ​ចំនួន​១៧ បាន​រង​ផល​ប៉ះពាល់ និង​មាន​សាលារៀន​ចំនួន​ជាង​២.៧០០​ត្រូវ​បិទទ្វារ ។ ករណី​សរុប​នៃ​អ្នក​កើត​មាន​ជំងឺ​នេះ​រហូត​ដល់​១៨៦​នាក់ និង​មាន​ករណី​ស្លាប់​៣៦​នាក់​ក្នុង​ប្រទេស​កូរ៉េ ។ មក​ទល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​មាន​ករណី​នេះ​កើត​មាននៅ​ឡើ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា ករណី​ជំងឺ​នេះ អាច​នឹង​បន្ត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ដូច្នេះ​ប្រទេស​ដែល​នៅ​ក្រៅ​ដំបន់​រង​គ្រោះ គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​ប្រទេស​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន ឬ​ពល​រក​ចំណាកស្រុក​ដែល​ត្រឡប់​មក​ពី​មជ្ឈិម​បូព៌ា ។

ជាក់ស្តែង​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ច្រើន​នៅ​ខែកញ្ញា នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​ហាច​(​ពិធីបុណ្យ​រ៉ូ​យ៉ើ​ហា​ជី ឬ​បុណ្យ​ហាច នៃ​សាសនា​អ៊ិ​ស្លា​ម​ទូ​ទាំង​សាកលលោក​) ដែល​ប្រារព្ធ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ​២០១២​នៃ​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌​៌ា ។ ដូច្នេះ​កម្ពុជា​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​តាម​ដាន​ករណី​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌ា​នៅ​ពេល​ពួក​គេ​ត្រលប់​ពី​ប្រទេស​ដែល​ប្រឈម​ខ្លាំង​នេះ ។

រាល់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ក្រៅប្រទេស ពិសេស​ក្នុង​ប្រទេស​ដែល​កំពុង​មានការ​ប្រឈម​ត្រូវ​តែ​ឈ្វេងយល់ និង​ការ​ការពារ​ជំងឺ​នេះ​៖

-​សូម​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទៅ​លេង​កសិដ្ឋាន​ឬ​កន្លែង​ដែល​មាន​អូដ្ឋ ពិសេស​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ។
-​ចៀសវាង​ការ​ប៉ះពាល់​ជាមួយនឹង​សត្វ​ឈឺ​-​សត្វ​អូដ្ឋ ។
-​អនុវត្ត​អនាម័យ​ការ​លាងដៃ​ឱ្យ​មាន​ញឹកញាប់ ។
-​ចៀសវាង​កុំ​ផឹកទឹក​ដោះ​អូដ្ឋ​ឆៅ ឬ​បរិភោគ​អាហារ​កខ្វក់ ដែល​មាន​ប្រឡាក់​មេរោគ ។

-​បន្ទាប់​ពី​ត្រឡប់​មក​ពី​មជ្ឈិម​បូព៌ា ប្រសិនបើ​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម ដូច​ជា​ក្អក កណ្តាស គ្រុនក្តៅ ដកដង្ហើម ខ្លី​ៗ​សូម​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ និង​ត្រូវ​រាយ​កាណ៍​អំពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក ឬ​បើ​មានការ​សង្ស័យ​សូម​ចុច​ទៅ​កាន់​លេខ​១១៥​ជា​បន្ទាន ់​។ មក​ទល់​ពេល​នេះ​គ្មាន​វ៉ាក់សាំង​ការពារ​ជាក់លាក់​នៅឡើយ​ទេ ការ​ព្យាបាល​គឺ​គាំទ្រ​តាម​រោគ​សញ្ញា ៕