ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ដើរ​សុំទាន​យក​ប្រាក់​ទៅ​ចិញ្ចឹម​ប្តី​ពិការ
លោកយាយ​ជនជាតិ​ថៃ បាន​ដើរ​សុំទាន​យក​ប្រាក់​ទៅ​ទិញ​ចំណី​ចិញ្ចឹម​ប្តី​ពិការ​ភ្នែក​ដែល​រស់នៅ​រួម​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

២-​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ត្រូវ​ចាប់ខ្លួន​ព្រោះ​សម្លា.ប់​ប្តី

១-​ដើរ​សុំទាន​យក​ប្រាក់​ទៅ​ចិញ្ចឹម​ប្តី​ពិការ
លោកយាយ​ជនជាតិ​ថៃ បាន​ដើរ​សុំទាន​យក​ប្រាក់​ទៅ​ទិញ​ចំណី​ចិញ្ចឹម​ប្តី​ពិការ​ភ្នែក​ដែល​រស់នៅ​រួម​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

២-​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ត្រូវ​ចាប់ខ្លួន​ព្រោះ​សម្លាប់​ប្តី
ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ថា​មាន​កំហុស​ពី​បទ​ធ្វើឃាត​ប្តី ដោយ​មាន​សាក្សី​ម្នាក់​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ពេល​នាង​ប្រើ​កាំភ្លើង​បាញ់​ប្តី ។

៣-​សំរាម​ប្លា​ស្ទិ​ក​នៅ​លើ​ផែនដី​មាន​ប្រហែល​៨,៣​ពាន់​លាន​តោន
ដប​ប្លា​ស្ទិ​ក​បច្ចុប្បន្ន​ប្រហែល​៨,៣​ពាន់​លាន​តោន​បាន​ចោល​រាយ​ប៉ាយ​នៅ​លើ​សាកលលោក ជា​ក្តី​បារម្ភ​របស់​មនុស្ស​នៅ​លើ​ផែនដី ។

៤-​ត្រី​មឹក​ពន្លឺព្រះអាទិត្យ​ទើរ​លើ​តំបន់ឆ្នេរ​ប្រទេស​នូ​វែ​ល​សេ​ឡង់
អ្នក​ស្រាវជ្រាវ​មហាវិទ្យាល័យ​Murdoch ប្រ ទេស​អូស្ត្រាលី ប្រទះ​ឃើញ​ត្រី​មឹក​ថ្មី​ក្នុង​ត្រកូល​ត្រី​Ocean Sunfish ឬ​ត្រី​ពន្លឺព្រះអាទិត្យ​មាន​ទម្ងន់​ប្រហែល​២​តោន​ទើរ​នៅ​លើ​ឆ្នេរ​មួយ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។

៥-​ជប៉ុន​ជម្លៀស​ពលរដ្ឋ​២៥.០០០​នាក់​ចេញពី​តំបន់​ប្រឈម​នឹង​ទឹកជំនន់
អាជ្ញាធរ​ជប៉ុន​ជម្លៀស​ពលរដ្ឋ​ជា​ច្រើន​មុ​ឺ​ន​នាក់ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ឱ្យ​ជន់​លិច​នៅ​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង និង​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ស្លាប់​ចំនួន​២៥​នាក់ និង​ផ្ទះ​ជា​ច្រើន​ខូចខាត ។

៦-​ដំរីទឹក​អាយុ​៦៩​ឆ្នាំ​បាន​ស្លាប់
 ដំរីទឹក​មួយ​ក្បាល​នៅ​សារមន្ទីរ​សត្វ​ទឹក​ក្នុង​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក បាន​ស្លាប់ ភ្លាម​ៗ​ក្នុង​គម្រប់​អាយុ​៦៩​ឆ្នាំ និង​ចាត់​ទុក​ថា​ជា​ដំរីទឹក​អាយុ​វែង​បំផុត​នៅ​លើ​លោក​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​សោកស្តាយ ។

៧-​រលក​កម្តៅ​កើន​ខ្ពស់​នៅ​ជប៉ុន​ប្រជាជន​ជាង​១.៨០០​នាក់​បញ្ជូន​ទៅ​ស​ង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ
ក្រុម​ឧតុនិយម​ជប៉ុន​ថា សីតុណ្ហភាព​បាន​កើន​ខ្ពស់​នៅ​ខេត្ត​Tottori​និង​ខេត្ត​ជា​ច្រើន​ទៀត​ឡើងក​ម្តៅ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាង​១.៨០០​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ចង់​ថប់ដង្ហើម ។

៨-​ពីងពាង​យក្ស​ស្ថិត​ក្នុង​វ៉ា​លី​ស​ពី​អូស្ត្រាលី​ទៅ​អង់គ្លេស
 ពីងពាង​យក្ស​មួយ​ក្បាល​នៅ​ក្នុង​វ៉ា​លី​ស​របស់​អ្នកដំណើរ​ពី​អូស្ត្រាលី ទៅ​អង់គ្លេស​ត្រូវ​អ្នក​ឆែកឆេរ​ប្រទះ​ឃើញ និង​ឱ្យ​អ្នកជំនាញ​ថែរក្សា​ពីងពាង​នោះ ។

៩-​ចាប់​ក្រុម​លួច​ប្រេង​ឆៅ​នៅ​ឥណ្ឌា
ក្រុម​អ្នក​លួច​ប្រេង​ឆៅ​ចំណុះ​ជាង​៥០​លាន​លី​ត្រ​តម្លៃ​៧,៧៥​លាន​ដុល្លារ​នៅ​ឥណ្ឌា​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​អាជ្ញាធរ​ព្យាយាម​តាម​ស្រាវជ្រាវ​យក​ចាប់ខ្លួន​ជាង​៦​ឆ្នាំ​កន្លង​មក​នៅ​រដ្ឋ​រ៉ា​ឆា​សា​ថា​ន ។

១០-​នារី​ជនជាតិ​អា​ល្លឺ​ម៉​ង់​បង្ហាញ​អាការ​សោកស្តាយ ក្រោយ​ពី​ចូលរួម​ក្នុង​ក្រុម​IS
 ស្ត្រី​អា​ល្លឺ​ម៉​ង់​អាយុ​១៦​ឆ្នាំ​ម្នាក់​បង្ហាញ​អាការ​សោក​ស្តាយក្រោយ​ពី​ចូលរួម​ជាមួយ​ក្រុម​IS​និង​បែកក្រុម​នៅ​ក្រុង​ម៉ូ​ស៊ុ​ល​បាន​សារភាព​ថា ខ្លួន​មានការ​សោកស្តាយ និង​ចង់​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ៕