ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​កម្ពុជា​គ្រង​មកុដយកឈ្នះ​ស្រី​ស្អាត​វៀតណាម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ស៊ី​ស៊ី បាន​ក្លាយជា​ម្ចាស់​មកុដ​កញ្ញាឯក​ដងខ្លួន​សិច​ស៊ី ពី​ការ​ប្រកួត​ក្នុង​កម្មវិធី «Miss Beauty Between Cambodia and Vietnam» រៀបចំ​ឡើង​

រាជធានី​ភ្នំពេញ ៖ កញ្ញា​ស៊ី​ស៊ី បាន​ក្លាយជា​ម្ចាស់​មកុដ​កញ្ញាឯក​ដងខ្លួន​សិច​ស៊ី ពី​ការ​ប្រកួត​ក្នុង​កម្មវិធី «Miss Beauty Between Cambodia and Vietnam» រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មួយ ។ ការ​ប្រកួត​សម្រស់​លក្ខណៈ​អន្តរជាតិ​លើ​ទឹកដី​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ​មាន​បេ​ក្ខ​នារី​កម្ពុជា​៧​នាក់ និង​វៀតណាម​២០​នាក់ ។

កញ្ញា​ស៊ី​ស៊ី ឱ្យ​ដឹង​ថា នាង និង​ស្រី​ស្អាត​ខ្មែរ​៦​នាក់​ផ្សេង​ទៀត​ត្រូវ​ក្រុមហ៊ុន​ផ្តល់​ឱកាស​ឲ្យ​ចាកចេញ​ទៅ​ប្រលង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៧ ហើយ​វិល​មក​វិញ​នៅ​ថ្ងៃ​ទី​៦ សីហា ។ ចំពោះ​ការ​ប្រកួត​នោះ​កញ្ញា​ស៊ី​សី ថា មាន​លក្ខណៈ​ដូច​ប្រឡង​បវរកញ្ញា​ដែរ តែ​មិនសូវ​មាន​បេ​ក្ខ​នារី​ច្រើន​ទេ ។ វិញ្ញាសា​ប្រកួត​សំខាន់​លើ​ឈុត​​ហែល​ទឹក និង​ការ​ឲ្យ​ពិន្ទុ​លើ​ឈុត​រាត្រីសមោសរ ។

កញ្ញា​ស៊ី​ស៊ី​និយាយ​ថា ​«​ខ្ញុំ​មិនដឹង​ថា​ សម្រស់​របស់​នាង​ខ្ញុំ​អាច​ឆក់​បានការ​ទាក់ទាញ​ពី​មហាជន​នៅ​ទីនោះ​ឡើយ ពិសេស​គណៈកម្មការ ព្រោះ​ពឹង​លើ​សមត្ថភាព​សុទ្ធ ហើយ​ឃើញ​សម្រស់​របស់​នារី​ដទៃ​ទៀត​កាល​ប្រឡង​យើង​មិន​ហ៊ាន​គិត​ថា ឈ្នះ​គេ​ឡើយ​ព្រោះ​ស្រី​ស្អាត​ច្រើន​ណាស់​ដែល ខ្ញង់​ៗ​តែ​ម្តង​» ។

ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​បេ​ក្ខ​នារី​វៀតណាម ។

ចំពោះ​រង្វាន់​ដែល​កញ្ញា​ស៊ី​សី​ទទួល​បាន​ក្រៅពី​មកុដ គឺ​ប្រាក់​២​ពាន់​ដុល្លារ និង​រង្វាន់​ផ្សេង​ទៀត ។

កញ្ញា​ស៊ី​ស៊ី​និយាយ​ថា ​«​យ៉ាងណាមិញ​នាង​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​ខាង​ក្រុមហ៊ុន​គេ​មាន​គោលការណ៍​យក​នាង​ខ្ញុំ​ទៅ​ប្រកួត​នៅ​ទីណា កន្លែង​ណា​ទៀត​នោះ​ទេ ហើយ​ថត​ស្ប៉ត​អ្វី​ដែរ មាន​តែ​ទុក​ជូន​ពួក​គាត់​ជា​អ្នក​វែកផ្លូវ ។ នេះ​ជា​រឿង​មួយ​ល្អ​ក្នុង​ឆាកជីវិត​មាន​វ័យ​ប៉ុណ្ណឹង និង​ជា​មុខមាត់​ប្រទេស​យើង​ដែល​នាង​ខ្ញុំ​អាច​ធ្វើ​បាន​ជូន​មហាជន​នានា​ជឿ​ជាក់ ។

នាង​ខ្ញុំ​រំពឹង​ថា ​រូបភាព​ជា​អ្នក​លើក​មកុដ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​នាង​ខ្ញុំ​កាន់តែ​ទទួល​បាន​ភាព​ទាក់ទាញ​មួយអន្លើ​ទៀត​ក្នុង​ទីផ្សារ​សិល្បៈ​របស់​នាង​ខ្ញុំ គ្រា​ដែល​នាង​ខ្ញុំ​ក៏​ពេញចិត្ត​ជាមួយ​អាជីព​សម្តែង​ផង​ដែរ » ។

កញ្ញា​ស៊ី​ស៊ី ជា​តារា​សម្តែង​ដោយ​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​បាន​ប៉ុន្មាន​រឿង​មក​ហើយ ជា​តួអង្គ​ឆ្នាស ។ លើស​ពី​នេះ​នាង​ជានា​រី​បម្រើ​ការងារ​លើ​យន្តហោះ ៕