ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ចម្លែក​រស់នៅ​​ជាមួយ​ឃ្មុំ​រាប់​ពាន់​ក្បាល​ជា​ច្រើន​ឆ្នាំ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ​នៅ​ខេត្ត Gunagnan ប្រទេស​ចិន បាន​រស់នៅ​ជាមួយ​សត្វ​ឃ្មុំ​រាប់​ពាន់​ក្បាល​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ​។
មូលហេតុ​ដែល​គ្រួសារ​លោក

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ​នៅ​ខេត្ត Gunagnan ប្រទេស​ចិន បាន​រស់នៅ​ជាមួយ​សត្វ​ឃ្មុំ​រាប់​ពាន់​ក្បាល​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ​។

មូលហេតុ​ដែល​គ្រួសារ​លោក Yongfu Li អនុញ្ញាត​ឲ្យ​សត្វ​ឃ្មុំ​មក​រស់នៅ​ក្នុងផ្ទះ​ជាមួយ​នោះ គឺ​មក​ពី​ពួក​គេ​គិត​ថា ការ​មាន​សត្វ​ឃ្មុំ​មក​ធ្វើ​សំបុក​នៅ​ក្នុងផ្ទះ​ជា​ប្រផ្នូល​ល្អ​។ ដោយសារ​តែ​រយៈពេល​ចេះ​តែ​យូរ​ៗ​ទៅ ចំនួន​សត្វ​ឃ្មុំ​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់​។

ពិត​ណាស់ ដូច​ជា​ពាក្យ​គេ​ថា «​ឃ្មុំ​ចូល​ផ្ទះ​នាំ​សំណាង​» មែន​។ ក្នុង​មួយ​ឆ្នាំ​ៗ គ្រូ​សារ​លោក Li អាច​យក​ទឹកឃ្មុំ​ទៅ​លក់​បាន​លុយ​ដល់​ទៅ​៤៥០​ដុល្លារ​សហរដ្ឋអាមេរិក​។ ប្រាក់​ប៉ុន​នេះ​មិន​តិច​ទេ តែ​សមាជិក​ក្នុងផ្ទះ​ក៏​ត្រូវ​ទ្រាំ​នឹង​ឃ្មុំ​ទិច​ដែរ​៕