ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្តស្នេហ៍​យាយ៧១ឆ្នាំ… រហូតប្តីអាយុ១៦ឆ្នាំ ចាប់ឃុំមិន​ឱ្យ​​ឃ្លាត

6 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real ឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ ដែល​ទើបតែ​រៀប​ការ​រួច ជាមួយ​លោកយាយ​អាយុ​៧១​ឆ្នាំ​ម្នាក់​រួច​មក ក៏​មាន​បំណង​ចង់​ឃុំ​ប្រពន្ធ ព្រោះ​ខ្លាច​ប្រុស​ផ្សេង​ៗ​មក​ឆក់​យក​បាត់​ចេញពី​រូបគេ​។ បុរស​ជា​ប្តី​វ័យក្មេង​រូប​នេះ

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real ឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ ដែល​ទើបតែ​រៀប​ការ​រួច ជាមួយ​លោកយាយ​អាយុ​៧១​ឆ្នាំ​ម្នាក់​រួច​មក ក៏​មាន​បំណង​ចង់​ឃុំ​ប្រពន្ធ ព្រោះ​ខ្លាច​ប្រុស​ផ្សេង​ៗ​មក​ឆក់​យក​បាត់​ចេញពី​រូបគេ​។ បុរស​ជា​ប្តី​វ័យក្មេង​រូប​នេះ ឈ្មោះ Selamat Riayadi បាន​ប្រាប់​ថា រូបគេ​ពិតជា​ស្រឡាញ់​ប្រពន្ធ​ឈ្មោះ Rohaya (​លោកយាយ​៧១​ឆ្នាំ​) ពិតមែន ដោយ​ចិត្តនឹង​ចិត្ត ។ ដល់​ថ្នាក់​ថា ប្រសិនបើ​ម្តាយ​ឪពុក​ជំទាស់ មិន​ឱ្យ​រៀប​ការ​ទេ​នោះ ប្តី​ប្រពន្ធ​ខុស​ជំនាន់​មួយគូ​នេះ នឹង​សម្លាប់​ខ្លួន​ជា​មិន​ខាន ។

ក្រោយ​ពី​រៀប​ការ​រួច​ហើយ នា​ពេល​ថ្មី​ៗ​នេះ គេ​មាន​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ខាង​ប្រុស​នឹង​ចាក់សោ​បន្ទប់​ខាង​ស្រី មិន​ឲ្យ​ទៅ​ណា​បាន​រាល់ពេល​ចេញ​ទៅ​ណា​មក​ណា​ឆ្ងាយ ។ ការ​ធ្វើ​ដូចនេះ ព្រោះតែ​ប្តី​វ័យ​កុមារ​ម្នាក់​នេះ ខ្លាច​ប្រុស​ផ្សេង​មក​ឆក់​យកប្រពន្ធ​វ័យ​ជរា​នេះ​បាត់​។

គួរ​បញ្ជាក់​ថា ស្នេហា​អ្នក​ទាំង​២ មិនមែន​កើតមក​ពី​អំណាច​ទឹកប្រាក់​នោះ​ទេ ព្រោះថា​ទាំង​សងខាង​សុទ្ធតែ​ក្រ​ដូច​គ្នា ។ ថ្លៃទឹកដោះ​ដែល​ខាង​ប្រុស​ឱ្យទៅ​ខាង​ស្រី​ត្រឹមតែ​១៥​ដុល្លារ​តែ​ប៉ុណ្ណោះ ។