Arsenal លើកពានលើកទី15 ក្រោយឈ្នះ Chelsea
ក្រុមកាំភ្លើងធំ Arsenal មានសំណាងបានលើកពានអង់គ្លេស Community Shield លើកទី១៥ ក្រោយយកឈ្នះក្រុម Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-១ កាលពីរាត្រី
ក្រុមកាំភ្លើងធំ Arsenal មានសំណាងបានលើកពានអង់គ្លេស Community Shield លើកទី១៥ ក្រោយយកឈ្នះក្រុម Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-១ កាលពីរាត្រី
ក្រុមកាំភ្លើងធំ Arsenal មានសំណាងបានលើកពានអង់គ្លេស Community Shield លើកទី១៥ ក្រោយយកឈ្នះក្រុម Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-១ កាលពីរាត្រីថ្ងៃអាទិត្យទី៦ សីហា ។
ការប្រកួតរវាងក្រុមខ្លាំងទាំងពីរធ្វើឱ្យកក្រើកពហុកីឡដ្ឋានWembley Stadium ។ ខណៈក្រុមតោខៀវ Chelsea រកគ្រាប់បាល់បានមុននៅនាទីទី៤៦ ដោយខ្សែបម្រើ Victor Moses និងការតាមស្មើវិញពីក្រុមកាំភ្លើងធំArsenal នៅនាទីទី៨២ដោយខ្សែការពារSead Kolasinacទើបតែទិញបានពីក្លិបSchalke ។
ក្រោយលទ្ធផលស្មើ១-១ក្នុងរយៈពេល៩០នាទីទើបឈានដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល៤-១ ។
ការបរាជ័យរបស់ក្រុមជើងឯកប្រឺមីញេលីគរដូវកាលមុន Chelsea ជារឿងអាម៉ាស់បំផុតដោយស៊ុតប៉េណាល់ទីចូលតែ១គ្រាប់ប៉ុណ្ណោះក្នុងចំណោមការស៊ុតទាំង៣ជើងពីអ្នកចាំទី Courtois, Cary Cahill និង Morata (ទើបតែបង្ហាញខ្លួនដំបូងឱ្យChelseaក្រោយផ្ទេរពី Real Madrid )។ ដោយឡែកក្រុម Arsenal ស៊ុតប៉េណាល់ទីចូលទាំង៣គ្រាប់ដោយកីឡាករ Theo Walcott, Nacho Monreal, Alex Oxlade Chamberlain និងកីឡាករO. Giroud ។
នេះគឺជាការលើកពានលើកទី១៥របស់ Arsenal រួមមានឆ្នាំ 1930, 1931, 1933, 1934, 1938, 1948, 1953, 1991, 1998, 1999, 2002, 2004, 2014, 2015 និង 2017 នេះ ។ ខណៈក្រុមកាំភ្លើងធំមួយនេះស្ថិតនៅចំណាត់ថ្នាក់លេខ២បន្ទាប់ពី Man Utd ឈ្នះពានរង្វាន់ Community Shield ច្រើនជាងគេក្នុងចំណោមក្លិបនៅអង់គ្លេស។ គួររំលឹកថា 2017 Community Shield គឺជាព្រឹត្តិការណ៍បាល់ទាត់អង់គ្លេសប្រចាំឆ្នាំលើកទី៩៥ រវាងក្រុមជើងឯកប្រឺមីញេលីកនិង FA Cup រដូវកាលមុននៅ Wembley Stadium ដែលជាពហុកីឡដ្ឋានសម្រាប់ការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងព្រឹត្តិការណ៍ FA Cup វគ្គផ្តាច់ព្រ័ត្រ ។
ព្រឹត្តិការណ៍នេះឧបត្ថម្ភដោយMcDonald’s ហើយថវិកាដែលទទួលបាននឹងត្រូវបរិច្ចាគដល់ជនរងគ្រោះក្នុងហេតុការណ៍ឆេះអគារ Grenfell Tower កាលពីថ្ងៃទី២៣ មិថុនា ធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់៨០នាក់ និងរបួសជាង៧០នាក់ ៕
ចែករំលែកព័តមាននេះ