ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ចិន​ស្នើ​ឱ្យ​ឥណ្ឌា​ដកទ័ព
ទ័ព​ចិន​(​ឆ្វេង​)​និង​ទ័ព​ឥណ្ឌា​(​ស្តាំ​)​ពិភាក្សា​គ្នា​នៅ​ព្រំដែន​របស់​ប្រទេស​ទាំង​២​កាលពី​ជា​ច្រើន​ឆ្នាំ​មុន ខណៈ​ពេល​បច្ចុប្បន្ន​ប្រទេស​ទាំង​២​កំពុង​ប្រឈម​មុខ​គ្នា​នៅ​បរិវេណ​កំពូលភ្នំ​

១-​ចិន​ស្នើ​ឱ្យ​ឥណ្ឌា​ដកទ័ព
ទ័ព​ចិន​(​ឆ្វេង​)​និង​ទ័ព​ឥណ្ឌា​(​ស្តាំ​)​ពិភាក្សា​គ្នា​នៅ​ព្រំដែន​របស់​ប្រទេស​ទាំង​២​កាលពី​ជា​ច្រើន​ឆ្នាំ​មុន ខណៈ​ពេល​បច្ចុប្បន្ន​ប្រទេស​ទាំង​២​កំពុង​ប្រឈម​មុខ​គ្នា​នៅ​បរិវេណ​កំពូលភ្នំ​ហិមាល័យ ដែល​ត​ភ្ជាប់​ជាមួយ​ប៊ូ​តង់ ។

២-​ភ្ញៀវ​យក​កៅអី​ដែក​វាយ​ចោរ
អតិថិជន​ម្នាក់​ក្នុង​ហាង​«​ស្តារ​បាក់​»​នៅ​ក្រុង​ហ្រេ្វ​សណូ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​យក​កៅអី​ដែក​វាយ​ចោរ ខណៈ​ពេល​ជនល្មើស​កំពុង​ដក​កាំភ្លើង​គំរាម​បុគ្គលិក​របស់​នាង ។

៣-​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង
មន្ត្រី​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​នាក់​ព្យាយាម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងត្បូង​បារាំង ដែល​មាន​ក្រឡា​ផ្ទៃ​ជាង​៩​គីឡូ​ម៉ែត្រការ៉េ ហើយ​បន្ត​រីក​រាលដាល​នៅ​ទីប្រជុំជន ។

៤-​ទ័ព​លី​ប៊ី​សម្លាប់​ជា​ក្រុម​លើ​ពួក​IS
ក្រុម​ប្រដាប់​អាវុធ​នៅ​ភាគ​ខាងកើត​លី​ប៊ី​បាន​សម្លាប់​ក្រុម​IS​ចំនួន​១៨​នាក់ ជា​ការ​សង​សឹង​ដែល​ពួក​គេ​ដណ្តើម​អំណាច ។

៥-​អតីត​អ្នក​ប្រកាស​ព័ត៌មាន​ឥណ្ឌា​ត្រូវ​ដើម​ដូង​រលំ​សង្កត់
ស្ត្រី​គ្រូបង្ហាត់​«Yoga»​ជា​អតីត​អ្នក​ប្រកាស​ព័ត៌មាន​នៅ​ឥណ្ឌា​ជួប​គ្រោះ​អកុសល​នៅ​ពេល​ដើរ​លើ​ដងផ្លូវ​ក្រុង​មុម​បៃ ត្រូវ​ដើម​ដូង​រលំ​សង្កត់​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ។

៦-​ស្ត្រី​ជប៉ុន​ស្លាប់​ដោយ​ចៃ​ឆ្មា​ខាំ
ស្ត្រី​ជប៉ុន​អាយុ​ជាង​៥០​ឆ្នាំ​ម្នាក់ ស្លាប់​ដោយ​ឆ្លង​វីរុស​ពី​ចៃ​ឆ្មា គឺជា​អ្នកជំងឺ​លើក​ដំបូង​នៅ​លើ​លោក​ដែល​ឈឺ​និង​ស្លាប់​ពី​ការ​ឆ្លង​វីរុស​តាម​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ។

៧-​បុរស​ម្នាក់​សម្លាប់​ក​ញ្រោ្ជ​ង​ប្រហែល​១០០​ក្បាល
លោក​វី​ន​នី ចូ​ន តារា​សម្តែង​ជនជាតិ​អង់គ្លេស​ត្រូវ​អ្នកលេង​អុ​ី​ន​ធើ​រ​ណេ​ត​វាយប្រហារ​ពី​បទ​សម្លាប់​ក​ញ្រោ្ជ​ង​ជាង​១០០​ក្បាល​ដោយ​រូបភាព​បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ប៉ុន្តែ​លោក​បញ្ជាក់​ថា មិន​បាន​ធ្វើ​បែប​នោះ​ទេ គឺ​មាន​គេ​ទម្លាប់​កំហុស ។ ។

៨-​ផ្លូវ​ស្ទះ​នៅ​អា​ល្លឺ​ម៉​ង់​ហែល​ទឹក​រាល់ថ្ងៃ​ទៅ​ធ្វើការ
ជា​រឿង​ចម្លែក​មួយ​ដែល​បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​សម្រេចចិត្ត​ហែល​ទឹក​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ខណៈ​ចរាចរណ៍​លើ​ដងផ្លូវ​កកស្ទះ​នៅ​ក្រុង​មុ​យ​និក ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៩-​និស្សិត​ឥណ្ឌា​ធ្លាក់​ពី​ជាន់​ទី​៦​ស្លាប់​ពេល​ហ្វឹកហាត់​សួ​លើ​ខ្សែពួរ
និស្សិត​ឥណ្ឌា​ម្នាក់​ស្លាប់​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​ដោយ​ធ្លាក់​ពី​ជាន់​ទី​៦ ខណៈ​ពេល​ហ្វឹកហាត់​ឡើង​ខ្សែពួរ និង​ឡើង​ភ្នំ​ពីលើ​អគារ​មហាវិទ្យាល័យ​របស់​ខ្លួន ។

១០-​អីុ​រ៉ា​ក់​ចរចា​សុំ​ទិញ​រថពាសដែក​T-៩០​ពី​រុ​ស្ស៊ី
លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទី​ន របស់​រុ​ស្ស៊ី និង​អនុ​ប្រធានាធិបតី​នូ​រី អាល់​ម៉ា​លី​គី របស់​អីុ​រ៉ា​ក់​ជួប​ពិភាក្សា​គ្នា​នៅ​ក្រុង​សង់​ពី​ទ័​រ​ស្ប៊ើ​ក កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៧​ទាក់ទង​នឹង​ការ​ទិញ​រថពាសដែក​T-៩០​របស់​រុ​ស្ស៊ី ៕