ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​យកចិត្តទុក្ខដាក់បំផុតលើ​កុមារ ដែលប្រឈមនឹងជំងឺធ្ងន់​

6 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ កុមារ​នៅ​ខេត្តក្រចេះ ក៏​ដូច​ជា​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត និង​ត្រូវ​ទទួលបានការ​ជួយ​សង្គ្រោះការ​វះ​កាត់​ព្យាបាល​ត្រឹម​ត្រូវ​ តាម​រយៈ​ប្រ​ព័ន្ធ​​​ថែរក្សា ក៏​ដូច​ជា​ព្យាបាល ដោយ​មានដំណើរ​ការ​ល្អ ពី​គ្រូពេទ្យ​ផ្នែក​ស​ល្យ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេ្ត​ត​ក្រចេះ

ខេត្តក្រចេះ​ ៖ កុមារ​នៅ​ខេត្តក្រចេះ ក៏​ដូច​ជា​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត និង​ត្រូវ​ទទួលបានការ​ជួយ​សង្គ្រោះការ​វះ​កាត់​ព្យាបាល​ត្រឹម​ត្រូវ​ តាម​រយៈ​ប្រ​ព័ន្ធ​​​ថែរក្សា ក៏​ដូច​ជា​ព្យាបាល ដោយ​មានដំណើរ​ការ​ល្អ ពី​គ្រូពេទ្យ​ផ្នែក​ស​ល្យ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេ្ត​ត​ក្រចេះ ខណៈ​ដែល​កន្លង​មាន​កុមារ​ដែល​ប្រឈម​និង​ជ​ង្ងឺ​ធ្ងន់ធ្ងរ ត្រូវ​បាន​ចាត់​ស្វែងរក​ការ​ជួយ សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជំនាញ​ៗ​នៅ​រាជធានី​ភ្នំពេញ ​។

ប្រធាន​មន្ទី​សុខាភិបាល​ខេត្តក្រចេះ លោកឈ្នាង សុ​វត្ថា បាន​ថ្លែង​ថា កន្លង​មាន​មក កុមារ​ភាគច្រើន​នៅ​ខេត្តក្រចេះ​ដែល​ប្រឈម​និង​ជម្ងឺ​ទៅ​ទូ ភាគច្រើន​ជម្ងឺ​រលាក​ផ្លូវដង្ហើម ជម្ងឺ​ពោះវៀន​និង​ជម្ងឺ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​នោះ គឺ​ចាំ​បាញ់​ត្រូវ​បញ្ជូន​ទៅ​ទទួល​ការ​វៈ​កាត់ ព្យាបាល​នៅ​ពេទ្យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

ការ​ដឹក​បញ្ជូន​កុមារ​ទៅ​រក​កន្លែង​សង្គ្រោះ​បន្ទាន់ ចាំបាច់​គឺ​ប្រឈម​និង​ការ​ចំណាយ ពេល​យូរហើយ​ការ​ជួយ​សង្គ្រោះ​នៅ​លើ​រថយន្ត​សា​ម៉ុ​យ​ពេល​ដឹក​ជញ្ជូន ធ្វើ​ឲ្យ​កុមារ​ទទួល បាន​ក្តី​សង្ឃឹម​តិចតួច​ពី​ការ​សង្គ្រោះ ពិសេស​ការ​ប្រើ​សោហ៊ុយ​ច្រើន​ហើយ​ក្រុម​គ្រួសារ​របស់ កុមារ​ក្រីក្រ​មិន​ចង់​បញ្ជូន​ទៅ​រក​កន្លែង​សង្គ្រោះ​បន្ត ធ្វើ​ឲ្យ​កុមារ​មាន​ភាព​ប្រឈម​ច្រើន​និង អាយុជីវិត​។

តែ​នៅ​ពេល​នេះ​កុមារ​នៅ​ខេត្តក្រចេះ ក៏​ដូច​ជា​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​អាច ទទួល​បានការ​ជួយ​សង្គ្រោះ​ដោយ​ការ​វៈ​កាត់​ស​ល្យ​សាស្ត្រ ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរ ពេទ្យ​ខេត្តក្រចេះ បន្ទាប់​ពី​មានការ​ផ្តល់​ជំនួយ​ពី​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ជំនួយ សង្គ្រោះ​អន្តរ ជាតិ​ហៅ​កាត់​ថា​FIDR ដែល​បាន​ទ្រទ្រង់​ចំណេះដឹង​បទ​ពិសោធន៍​ជំនាញ ដល់​ក្រុម​គ្រួ​ពេទ្យ​ផ្នែក​ស​ល្យ​សាស្ត្រ ក៏​ដូច​ជា​សម្ភារៈ​ទំនើប​ៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​វៈ កាត់​ដល់​កុមារ  ។

ការ​ថ្លែង​ដោយ​បាន​លើក​ឡើង​បែប​នេះ របស់​ប្រធាន​មន្ទីរ​សុខាភិបាល គឺ​លោក ឈ្នាង សុ​វត្ថា បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​ដំណើរការ​គំរោង​ស​ល្យ​សាស្ត្រ​កុមារ ក្នុង​ខេត្តក្រចេះ ក្រោម​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ហៅ​កាត់ ថា​FIDR នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា នៅ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​។