ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​លោកយាយ​ទីទ័ល​ក្រ ទទួល​ផ្ទះ​មនុស្សធម៌​ទី​២៨

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី

ខេត្តសៀមរាប ៖ លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​២៨ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៧​នេះ ដែល​ផ្ដួចផ្ដើម​ដោយ​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈកម្មាធិការ​សាខា ផ្ទះ​នេះ​មាន​ទំហំ​៤​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជូន​គ្រួសារ​លោកតា ណែម វន់ អាយុ​៨៥ និង លោកយាយ អ៊ុ​ន នួន អាយុ​៦៥​ឆ្នាំ ជា​គ្រួសារ​ទីទ័ល​ក្រ​ខ្លាំង មាន​ជំងឺ​ប្រចាំ​កាយ និង​មានកូន​ស្រី​ម្នាក់ បច្ចុប្បន្ន​កូនស្រី ដើរ​ស៊ីឈ្នួល​គេ ដើម្បី​ចិញ្ចឹម​ឪពុក​ម្ដាយ មាន​ទីលំនៅ​ភូមិ​ច្រនៀង ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដែល​ជា​ផ្ទះ​លើក​ទី​១ នៅ​ស្រុក​ស្រីស្នំ​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ លោក​ជំទាវ​ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិកគ្រួសារ ត្រូវ​ចេះ​សម្អាត ថែរក្សា ផ្ទះ​ថ្មី​នេះ​ដើម្បី​បានជា​ជម្រក​ដ៏​កក់ក្តៅ​។ លោក​ជំទាវ​ក៏​បាន​បន្ត​ថា សូមកុំ​អស់សង្ឃឹម​ចំពោះ​វាសនា​របស់​ខ្លួន​ទោះបី​គ្រួសារ​អ្នក​មីង​មាន​ភាព​ក្រីក្រ​ក៏​ពិតមែន ក៏​សង្គម​ជាតិ​មិន​បោះបង់​ចោល​ក្រុម​គ្រួសារ​អ្នក​មីង​ឡើយ យើង​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកគ្រប់គ្រង​នៅ​ជិត​ខ្លួន​។

ក្នុង​នោះ​ដែរ លោក​ជំទាវ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ក្នុង​រដូវវស្សា​នេះ នៅ​ពេល​មាន​ភ្លៀង​ផ្គរ​ន្ទះ ខ្យល់​ក​ន្ទ្រា​ក់ និង​មាន​ហេតុការណ៍​ណាមួយ​កើតឡើង គឺ​ត្រូវរ​ត់ទៅ​រក​ទីទួល​សុវត្ថិភាព និង​ត្រូវ​ចេះ​ធ្វើការ​ថែទាំ​សុខភាព ត្រូវ​សម្រាន្ត​ក្នុង​មុង និង​ថែទាំ​កូន​តូច​ៗ​របស់​ខ្លួន នៅ​ពេល​មាន​ជំងឺ​ត្រូវ​បញ្ជូន​កូន​ទៅ​កាន់​មណ្ឌល​សុខភាព និង​ជម្រុញ​កូន​ៗ​របស់​ខ្លួន​ឲ្យ​បាន​ទៅ​សិក្សា​រៀនសូត្រ ព្រមទាំង​ត្រូវ​ធ្វើស្រែ​ចម្ការ​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះ​អី​រដូវ​ស្សា​ជិត​ផុត​ហើយ និង​ត្រូវ​ធ្វើការ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ ក្នុង​ការ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ផង​ដែរ​។ អំណោយ​សម្រាប់​សង្កត់​ផ្ទះ​រួម​មាន មុង​១ ផួយ​១ សារុង​១ ក្រមា​១-​កន្ទេល​១-​អង្ករ​៥០​គីឡូក្រាម​-​មី​១​កេស​-​ត្រីខ​១​យួរ​-​ទឹកត្រី​១​យួរ​-​ទឹកបរិសុទ្ធ​៥​យួរ​-​សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួន និង​ថវិកា​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ហើយ​សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ម្នាក់​ៗ​ទទួល​បាន​ថវិកា​មួយ​ចំនួន​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ព្រះ​អនុគណ​ស្រុក ក៏​បាន​ប្រទាន​នូវ​ទេយ្យទាន និង​ថវិកា​មួយ​ចំនួន​ដល់​គ្រួសារ​លោកតា លោកយាយ​ផង​ដែរ​។ បន្ទាប់​ពី​ប្រគល់​ផ្ទះ​មនុស្សធម៌​រួច លោក​ជំទាវ និង​សហការី​បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​លោក តា ឃុ​ត ចឿ​ង អាយុ​៧២​ឆ្នាំ ជា​ចាស់ជរា ពិការ និង​ជា​អតីត​មេ​ភូមិ​ច្រនៀង ក្នុង​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ​នេះ ព្រមទាំង​ឧបត្ថម្ភ​នូវ​ថវិកា មួយ​ចំនួន​ជូន​គាត់​ផង​ដែរ​៕