ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពងស្វាស​ធំ​ជាងគេ​លើ​លោក វះកាត់​បន្ថយ​ហើយ

6 ឆ្នាំ មុន

កេ​ន​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​មាន​បញ្ហា​សុខភាព ធ្វើ​ឲ្យ​ពងស្វាស​រីក​ធំ​ខុសធម្មតា​ដល់​ទៅ​១០​ដង​បាន​ធ្វើការ​វះកាត់​បង្រួម​ទំហំ​ហើយ។

កេ​ន​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​មាន​បញ្ហា​សុខភាព ធ្វើ​ឲ្យ​ពងស្វាស​រីក​ធំ​ខុសធម្មតា​ដល់​ទៅ​១០​ដង​បាន​ធ្វើការ​វះកាត់​បង្រួម​ទំហំ​ហើយ។

Forence Owiti Opiyo មក​ពី Kibigori ប្រទេស​កេ​ន​យ៉ា ចាប់ផ្តើម​ដឹង​ថា ពងស្វាស​របស់​ខ្លួន​មាន​ភាព​មិន​ប្រក្រតី​នៅ​អាយុ​១០​ឆ្នាំ ដែល​កាលនោះ​គាត់​បាន​ស្ទាប​ដឹង​ថា មាន​គីស​នៅ​ក្នុង​ថង់​ពងស្វាស​។

កាលពី​ឆ្នាំ​២០០៧ បុរស​ពងស្វាស​យក្ស​នេះ បាន​ធ្វើការ​វះកាត់​យក​គីស​នោះ​ចេញ​ម្តង​ហើយ តែ​ក្រោយមក​ក៏​កាន់តែ​រីក​ធំ​លើស​ដើម រហូត​ដល់​ថ្នាក់​ដើរ​យោង​មិន​ចង់​រួច​។
បុរស​វ័យ​២១​ឆ្នាំ​រូប​នេះ ដល់​ថ្នាក់​ឈប់​ទៅ​រៀន ដោយសារ​តែ​ពងស្វាស​ធំ​ពេក ស្លៀកពាក់​អ្វី​ក៏​មិន​ត្រូវ ហើយ​ដើរ​ក៏​មិន​ចង់​រួច​។

មិត្តភក្តិ​បាន​នាំ​គ្នា​និយាយ​ចំអក​ដល់ Forence ដោយសារ​តែ​មាន​ពង​ធំ​ខុសធម្មតា​។ Forence ចង់​ធ្វើការ​វះកាត់​ណាស់ តែ​គ្មាន​លុយ​គ្រប់គ្រាន់​។

ដោយសារ​តែ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ទើប​មាន​អ្នក​ជិតខាង​ម្នាក់​ថតរូប Forence ហើយ​បង្ហោះ​ចូល​ក្នុង​ហ្វេ​ស​ប៊ុ​ក ដើម្បី​សុំ​ជំនួយ​ជា​ទឹកប្រាក់​សម្រាប់​ថ្លៃ​វះកាត់​។

នៅ​កំឡុង​ពេល​វះកាត់ គ្រូពេទ្យ​បាន​វះ​យក​ដុំ​សាច់​ដែល​ធំ​លើស​ចេញ ហើយ​បន្ទាប់​មក​ក៏​វះ​ច្នៃ​ធ្វើ​ឲ្យ​ពងស្វាស​មាន​រាង​ដូច​ធម្មតា​។ ការ​វះកាត់​នេះ​បាន​សម្រេច​ដោយ​ជោគជ័យ ហើយ​ពេល​នេះ Forence គ្មាន​ទៀត​ឡើយ​ពងស្វាស​ធំ​។ ពិតជា​អរគុណ​ដល់​ហេ្វ​ស​ប៊ុ​ក​មែនទែន !